បើខ្លាំងចូលមក!! Apple នឹងផ្ដល់ជូន ១ លានដុល្លារភ្លាមៗ បើអ្នកណាអាច Hack ចូល iPhone បាន

69012
  • ក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈជនឱ្យបានដឹងថា ខ្លួនពិតជាបានគិតគូរទៅដល់សុវត្ថិភាពលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនពិតប្រាកដមែន ដោយក្រុមហ៊ុននេះបានប្រកាសជាសាធារណៈថា ខ្លួននឹងផ្តល់ជូននូវប្រាក់រង្វាន់សរុបរហូតទៅដល់ ១ លានដុល្លារ សម្រាប់ជនណាដែលបានស្វែងរកឃើញនូវចន្លោះប្រហោងនៅលើប្រព័ន្ធប្រតិបត្តិការ MacOS, tvOS, watchOS និង iCloud របស់ខ្លួន ។

    លើសពីនោះទៅទៀត កម្មវិធីប្រគល់ជូននូវប្រាក់រង្វាន់នេះឃើញមានតាំងពីឆ្នាំ ២០១៦ មកម៉្លេះ ។ គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលបានរកឃើញនូវចន្លោះប្រហោងសុវត្ថិភាពណាមួយនៅលើប្រព័ន្ធប្រតិបត្តិការ iOS នោះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២០ ម៉ឺនដុល្លារ ដែលវាជាចំនួនដ៏ខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក ។ ក្រុមហ៊ុននេះបានបន្ថែមប្រាក់រង្វាន់រហូតដល់ទៅ ១ លានដុល្លារ សម្រាប់អ្នកដែលរកឃើញនូវចន្លោះប្រហោងសុវត្ថិភាពដែលអនុញ្ញាតឱ្យ Hacker អាចមានសិទ្ធិចូលប្រើប្រាស់ពេញលេញលើទូរស័ព្ទ iPhone និង iPad បានដោយមិនបានប៉ះពាល់ទូរសព្ទដោយផ្ទាល់នោះ ។

    មិនតែប៉ុណ្ណោះក្រុមហ៊ុន Apple ក៏បានបន្ថែមនូវទឹកប្រាក់បន្ថែមចំនួន ៥០ ម៉ឺនដុល្លារបន្ថែមទៀត ចំពោះការរកឃើញនូវចន្លោះប្រហោងសុវត្ថិភាពណាដែលអាចឱ្យ Hacker អាចចូលទាញយកទិន្នន័យនៃអ្នកប្រើប្រាស់បាន ។ គួរបញ្ជាក់ផងដែរថាកម្មវិធីប្រកាសរកជើងខ្លាំងក្នុងការស្វែងរកនូវចន្លោះប្រហោងនៅលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួននេះគឺមានជាយូរណាស់មកហើយដែលនេះគឺជាការលើកទឹកចិត្តដល់បុគ្គលណាដែលមានសមត្ថភាពក្នុងរឿងនេះផងដែរ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី