ប្រធានសហព័ន្ធកីឡាអេឡិចត្រនិកកម្ពុជា ស្នើឱ្យសមាជិកក្លិបកីឡារបស់ខ្លួនផ្អាកដំណើរការមួយរយៈ ក្រោមហេតុផលមួយ

57357
  • លោក លន់ សាម ឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ថ្លែងថា ក្លិបកីឡាអេឡិចត្រូនិកដែលជាសមាជិកសហព័ន្ធទាំងអស់ត្រូវបានប្រធានសហព័ន្ធកីឡាអេឡិចត្រនិកកម្ពុជា ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ជូនដំណឹងឱ្យផ្អាកដំណើរការមួយរយៈទាំងអស់ទាល់តែការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ បញ្ចប់រួចរាល់ទើបដំណើរការបានឡើងវិញ ។

    ការអះអាងដូច្នេះ ត្រូវបានលោក លន់ សាម ឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាលើកឡើងក្នុងពិធីចុះអត្ថលេខាលើកិច្ចព្រមព្រៀមសះព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាជាមួយក្លិប M C T E-SPORT និង ទទួលសមាជិកថ្មីចំនួន ៣ ក្លិប នាល្ងាចថ្ងៃ ទី ៩ ខែសីហា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។
    លោក ថា ការជូនដំណឹងឱ្យសមាជិកក្លិបកីឡាអេឡិចត្រូនិកទាំងអស់ផ្អាក់ដំណើរនេះ គឺបានធ្វើឡើងចាប់តាំងពីចុងខែ កក្តដា មកម្លេះ ក៍ព្រោះតែប្រធានសហព័ន្ធមិនចង់ឱ្យមានការប៉ះពាល់ដល់ការប្រឡងរបស់សិស្សានុសិស្សទូទាំងប្រទេស ដ្បិតបើនៅដំណើរការនោះវា នឹងធ្វើឲ្យសិស្សានុសិស្សមួយចំនួនបែកអារម្មណ៍ធ្វើឲ្យការប្រឡងមិនទទួលបានជោគជ័យ ។
    អគ្គលេខាធិការរូបនេះ អះអាងថា នេះជាចក្ខវិស័យរួមចំណែកពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានយុវជនក្នុងប្រទេសកម្ពុជា ព្រោះថាការយកអារម្មណ៍មកគិតតែកីឡាមួយមុខនោះ ហើយភ្លេចការសិក្សានោះនឹងមិនធ្វើឲ្យជីវិតជោគជ័យនោះទេ ។ ដូច្នោះ យុវជនត្រូវយកចិត្តទាំងការលេងកីឡា និង ការសិក្សាទើបធ្វើឲ្យជីវិតយើងបានប្រសើរឡើង ។

    សូមបញ្ជាក់ថា ក្លិបកីឡាអេឡិចត្រូនិក ដែលចូលជាសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សរុបមានចំនួន ៧ ហើយ ក្នុងនោះរាប់បញ្ចូលទាំងក្លិបចំនួន ៣ ដែលទើបតែបញ្ចូលជាសមាជិកពេញសិទ្ធកាលពី សុក្រ ទី ៩ ខែ សីហា ឆ្នាំ ២០១៩ ហើយ ក្លិប ៣ នោះមានដូចជា ក្លិបកីឡាអេឡិចត្រូនិកខេត្តបាត់ដំបង និង ក្លិបកីឡាអេឡិចត្រូនិករាជធានីភ្នំពេញ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី