ភ្នំពេញក្រោនតែងតាំងអតីតគ្រូបង្វឹកអ្នកចាំទីជម្រើសជាតិកម្ពុជា ជាគ្រូបង្វឹកយុវជនរបស់ខ្លួន

24390
  • ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសតែងតាំងលោក Luis Fernando Andrade Vasconcellos Vitorino Da Silva ជាគ្រូបង្វឹកអ្នកចាំទីរបស់ក្រុមថ្នាលយុវជនភ្នំពេញក្រោនជាផ្លូវការណ៍ នេះបើតាមផេកផ្លូវការរបស់ក្លឹបបានចុះផ្សាយ ។

    Image may contain: 1 person, standing and outdoor

    គ្រូបង្វឹកជនជាតិប្រេសុីលរូបនេះមានប្រវតិ្តជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧ កន្លងទៅ ព្រមទាំងធ្លាប់បំពេញការងារនៅក្លឹបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ២០១៦ – ២០១៧ ខណៈដែលក្លឹបនេះបានគ្រងតំណែងជាជើងឯកលីគកំពូលឡាវកាលពីឆ្នាំ ២០១៦ នោះផងដែរ ក្រៅពីនេះលោកក៏ធ្លាប់បំពេញការងារនៅតាមបណ្តាក្លឹបមួយចំនួនទៀតនៅក្នុងប្រទេសប្រសុីលដូចជា Bonsucesso FC (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣) ជាដើម ៕

    ដោយ៖ Dara Hunii

    រូបភាព៖ Phnom Penh Crown FC

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី