
Manchester Evening News បានរាយការណ៍ថាក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid បានបញ្ជាក់សារជាថ្មីនូវចំណាប់អារម្មណ៍របស់ពួកគេទៅលើអ្នកចាំទីដៃទី១ David de Gea ហើយក៏កំពុងតាមដាន Paul Pogba និង Anthony Martial ផងដែរ។
ចំណែកឯក្លិប Man United វិញក៏កំពុងចាប់អារម្មណ៍កីឡាករបីនាក់របស់ក្លិបម៉ាឌ្រីដផងដែរគឺកីឡាករ Toni Kroos, Luka Modric និង Gareth Bale ។
Bale នៅរដូវកាលនេះត្រូវបានគេមើលឃើញថាជារដូវកាលដ៏អាក្រក់បំផុតរបស់កីឡាករសញ្ជាតិវេល៍រូបនេះចាប់តាំងពីចាប់ផ្ដើមរដូវកាលមកម្លេះហើយការប្រកួតក្នុងក្របខ័ណ្ឌ Champions League ដែល Real បំបាក់ Juventus ៣-០ នោះក៏គ្មានវត្តមានរបស់គេក្នុការប្រកួតផងដែរ ។
Kroos ត្រូវបានចុះកិច្ចសន្យាជាមួយ Real រហូតដល់ឆ្នាំ ២០២២ ហើយកុងត្រារបស់ Modric នឹងផុតកំណត់នៅឆ្នាំ ២០២០ ។ កីឡាករទាំងពីរនៅតែជាកីឡាករឆ្នើមបំផុតរបស់ពួកគេហើយ Real ហាក់ដូចជាមិនមានបំណងបោះបង់កីឡាករទាំងពីរនោះឡើយ ៕
ដោយ៖ Dara Hunii