កីឡាករបាល់ទាត់មកពីទ្វីបអាហ្វ្រិកចំនួន ៥ រូប ដែលមានតម្លៃខ្លួនផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

57727
  • តម្លៃខ្លួនផ្ទេរកីឡាករបាល់ទាត់នាពេលបច្ចុប្បន្នពិតជាមានតម្លៃខ្ពស់ខ្លាំងណាស់ ។ ខណះថ្ងៃនេះពួកយើងនឹងបង្ហាញកីឡាករមកទីទ្វីបអាហ្វ្រិកចំនួន ៥ រូបដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ។

    ៥/ កីឡាករ Nabi Keita

    ខ្សែបម្រើសញ្ជាតិហ្គីណេរូបនេះផ្ទេរពីក្លឹប RB Leipzig ទៅកាន់ក្លឹបហង្សក្រហម Liverpool កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ៦៤ លានដុល្លារ ។
    ៤/ កីឡាករ Pierre-Emerick Aubameyang

    ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងរូបនេះផ្ទេរពីក្លឹប Borussia Dortmund ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ៦៨ លានដុល្លារ ។
    ៣/ កីឡាករ Riyad Mahrez

    ខ្សែស្លាបសញ្ជាតិអាល់ហ្សេរី រូបនេះផ្ទេរពីក្លឹប Leicester City ទៅកាន់ក្លឹប Manchester City កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ៧២ លានដុល្លារ ។
    ២/ កីឡាករ Cedric Bakambu

    ខ្សែប្រយុទ្ធសញ្ជាតិកុងហ្គោ-បារាំងរូបនេះផ្ទេរពីក្លឹប Villarreal ទៅកាន់ក្លឹប Beijing Guoan កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ៧៩ លានដុល្លារ ។
    ១/ កីឡាករ Nicolas Pepe

    ខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័ររូបនេះផ្ទេរពីក្លឹប Lille ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal នាឆ្នាំ ២០១៩ ក្នុងតម្លៃខ្លួន ៨៩ លានដុល្លារ ។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី