គ្រូ Roma ថា៖ Roma ចាញ់ Barce ដោយសារអាជ្ញាកណ្ដាល

39930
  • គ្រូ​បង្វឹក​របស់ Roma លោក Eusebio Di Francesco បាន​រិះគន់​ដល់​អាជ្ញាកណ្តាល​ចំៗ បន្ទាប់​ពី​ក្រុម​របស់គាត់​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Barcelona ក្នុង​លទ្ធផល ៤-១ នៅ​ក្នុងការ​ប្រកួត​ជើងទី​មួយ​នៃ​ក្រប​ខណ្ឌ UEFA Champions League វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ​។

    Image result for Eusebio Di Francesco

    លោក Di Francesco បាន​សារភាព​ថា ក្រុម​របស់គាត់​ពិតជា​បាន​បង្កើត​កំហុស​ជា​ច្រើន ប៉ុន្តែ​គាត់​ក៏យល់​ថា អាជ្ញា​កណ្តាល​គួរតែ​ផ្តល់​បាល់​ពិន័យ​ពីរលើក​ដល់​ក្រុម​របស់​គាត់​នៅក្នុង​តង់​ទី​មួយផង​ដែរ​។ អាជ្ញា​កណ្តាល Danny Makkelie មិន​បាន​ពិន័យ​ឡើយ​នៅ​ពេល​ឃើញ Nelson Semedo ធ្វើ​ឲ្យ Dzeko ដួល​នៅ​នាទី​ទី ៩ និង​បាន​ផ្តល់​បាល់​ពិន័យ​ដែល​ជា​កំហុស​របស់ Samuel Umtiti លើ Lorenzo Pellegrini នៅ​ក្រៅ​តំបន់​គ្រោះថ្នាក់​ទៅ​វិញ​។

    Related image

    Di Francesco បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា៖ “ចាប់​ពីពេល​នេះ​ទៅ វានឹង​មាន​ការលំបាក​ខ្លាំង​ណាស់​សម្រាប់​យើង ប៉ុន្តែ​វា​មុខ​ជា​មិន​សូវ​លំបាកទេ ប្រសិន​បើ​អាជ្ញា​កណ្តាល​មិន​បាន​ជួយ​ពួកគេ​ទេ​នោះ ជា​ពិសេស​គឺ​ការ​សម្រេច​ចិត្ត​សំខាន់ៗ​តែ​ម្តង​ ។ ប៉ុន្តែ យើង​ក៏​បាន​បង្កើត​កំហុស​ដែរ ហើយ​យើង​បាន​បង្ក​ភាព​ងាយស្រួល​ដល់​ពួកគេ ដែលអ្នក​មិនអាច​ធ្វើ​បែប​នេះ​ពេល​លេង​ជា​មួយ Barca បាន​ឡើយ​។ Daniele  បានបង្កើត​កំហុស​មួយ​ដែល​តែង​កើត​មាន​ឡើង ហើយ​គួរ​ឲ្យ​សោក​ស្តាយ​ដែល​ក្រោយ​មក  Manolas ក៏​បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​មួយ​ទៀត​”។

    Image result for roma vs barcelona 2018

    “ជាក់ស្តែង​ណាស់​ថា​វា​ជា​កំហុស​របស់​យើង ព្រោះ Barca នៅតែ​លេង​បាន​ល្អ​ដដែលទោះ​បី​ជា​គ្មាន​ជំនួយ​ពី​អាជ្ញា​កណ្តាល​ក៏​ដោយ​។ កំហុស​របស់ Semedo លើ Dzeko គឺ​ច្បាស់ណាស់​ថា​ត្រូវ​ទទួល​បាន​បាល់​ពិន័យ ហើយ​ក្រោយ​មក​ទៀត​កំហុស​លើ Pellegrini ក៏​គួរទទួល​បាន​បាល់​ពិន័យ​ផង​ដែរ​” ៕

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី