
ប្រធានក្លឹប Bianconeri ( Juventus ) មានការខឹងសម្បាយ៉ាងខ្លាំងចំពោះរបៀបលេងនៅ Champions League របស់ពួកគេបន្ទាប់ពីពួកគេចាញ់ក្រុម Real Madrid ៣-០ នៅផ្ទះខ្លួនឯង។
នោះហើយជាមូលហេតុដែល Juventus កំពុងតែរៀបចំផែនការដ៏ធំមួយនៅរដូវក្តៅ។ ខ្សែប្រយុទ្ធជើងចាស់ Mario Mandzukic និង Gonzalo Higuain ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លឹបនៅរដូវកាលក្រោយនេះ ។
យោងតាមគេហទំព័រកីឡាអេស្ប៉ាញដ៏ល្បី Gazzetta dello Sport បានឱ្យដឹងថា Juventus បានកំណត់អត្តសញ្ញាណកីឡាករខ្សែប្រយុទ្ធក្លឹប Atletico Madrid កីឡាករ Antoine Griezmann ថាជាគោលដៅដ៏ល្អបំផុតមួយរបស់ពួកគេ ។ ពួកគេថែមទាំងត្រៀមខ្លួនរួចរាល់ក្នុងការដេញថ្លៃដ៏ធំចំនួន ១០០ លានអឺរ៉ូ ។
ហើយ Griezmann ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្រុម Manchester United និង Barcelona ៕
ដោយ៖ តារា