តារាស្រីថៃ Gubgil ធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ព្រោះតែរូបថតលេងស្ទាយ៍បែបកូរ៉េប៉ុន្មានសន្លឹកនេះ

75896
  • អ្នកទាំងអស់គ្នាបានស្គាល់រួចទៅហើយថា Gubgib ជាតារាសម្ដែងស្រីថៃមួយរូបដែលពោរពេញដោយភាពក្រមិចក្រមើមចូលចិត្តតែងខ្លួនខ្យូតៗស៊ិចស៊ីនឹងតែងតែចែកចាយរូបភាពស្អាតៗរបស់ខ្លួននឹងគ្រួសារឱ្យអ្នកគាំទ្របានឃើញនៅលើបណ្ដាញសង្គមមិនចេះដាច់នោះឡើយ ។

    ខណះថ្មីៗនេះ Gubgib ធ្វើឱ្យហ្វេនមិនតិចស្រឡាំងកាំងទៀតហើយ ដោយសារតែរូបភាពប៉ុន្មានសន្លឹករបស់នាងបានតុបតែងខ្លួនបែបតារាកូរ៉េមិនថា ការស្លៀកពាក់ម៉ូតសក់ការផាត់មុខរឹតតែស៊ិចស៊ីខ្លាំងមើលទៅពិតជាប្លែ ភ្នែកប្រៀបបីដូចជាមនុស្សពីរនាក់ផ្សេងគ្នា បើមិនប្រាប់ក៏គ្មានអ្នកណាស្មានដល់ថា ជាតារាស្រី Gubgib នោះដែរ ។ យ៉ាងណាមិញការតុបតែងខ្លួនស្តាយ៍កូរ៉េលើកនេះរបស់ Gubgib គឺដើម្បីផ្សាយផលិតផលក្រែមលាបមាត់ឱ្យម៉ាកដ៏ល្បីមួយ ។ នាងទទួលបានការសើរពីអ្នកគាំទ្រមិនតិចនោះទេថា ទោះជាផ្លាស់ប្ដូរស្តាយ៍តែងខ្លួនបែបណាក៏នាងនៅតែស្អាតទាញយកចិត្តអ្នកផងបានដដែល ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី