
ខ្សែបម្រើវ័យ ២៤ ឆ្នាំ Fabinho ត្រូវបានគេរំពឹងទុកថាអាចនឹងចាកចេញពីក្លឹប Monaco ទឹកដីប្រទេសបារាំងនៅក្នុងរដូវកាលក្រោយ ដើម្បីចូលរួមជាមួយនឹងក្លឹបយក្សមួយនៅក្នុងក្របខ័ណ្ឌ Premier League ។ ការរំពឹងទុកនេះកើតឡើងក្រោយពេលខ្សែបម្រើ Fabinho បង្ហើបថារូបគេចង់ចូលរួមលេងជាមួយនឹងក្លឹបបិសាចក្រហម Manchester United។
ដូចគ្នានឹងនេះដែរក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាខ្សែបម្រើ Fabinho ក៏ជាគោលដៅរបស់ក្លឹបបិសាចក្រហម Manchester United ដូចគ្នា ហើយក្លឹបបិសាចក្រហម Manchester United ក៏កំពុងសម្លឹងមើលក្នុងការត្រៀមដេញថ្លៃខ្សែបម្រើរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡារខាងមុខនេះ ៕
ដោយ៖ តារា