ក្លឹបរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់វឌ្ឍានាកា Pahang FA ត្រូវទទួលក្លឹបអ្នកមាន Johor Darul Ta’zim ក្នុងពានរង្វាន់ Malaysia FA Cup នៅកីឡាដ្ឋាន Darul Makmur នៅវេលាម៉ោង ៨:០០ នាទីយប់នេះម៉ោងនៅកម្ពុជា ។
ប៉ុន្មានប្រកួតកន្លងមកក្នុងពាន FA Cup នេះកីឡាករឆ្នើមរបស់កម្ពុជាយើងគឺគ្មានវត្តមានក្នុងការប្រកួតឡើយ ។ ប៉ុន្តែចាំមើលទាំងអស់គ្នាថាតើកីឡាកររហ័សនាម កុមាមាសកម្ពុជា រូបនេះអាចបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់នេះដែរឬទេនៅរាត្រីនេះ?
បញ្ជាក់ផងដែរថាប្រកួតចុងក្រោយរវាងក្រុមទាំងពីគឺ Pahang FA ចាញ់ JDT ក្នុងលទ្ធផល ១-២ ៕
ដោយ៖ តារា