ពានរង្វាន់បាល់ទាត់ ហង្ស ជួនណារ៉ុន រកឃើញជើងឯកហើយ

38857
  • ព្រឹត្ត្រការណ៍ដណ្ដើមពានរង្វាន់បាល់ទាត់ ហង្ស ជួនណារ៉ុន បានបញ្ចប់ជាសន្ថាពរហើយកាលពីល្ងាចមិញម្សិលនេះនៅពហុដ្ឋានជាតិអូឡាំពិក ។ ព្រឹត្ត្រការណ៍នេះបិទក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ដោយ ឯកឧត្តម បណ្ឌិតសភាពចារ្យ ហង្ស ជួនណារ៉ុន ដោយផ្ទាល់ ។

    ការប្រកួតនេះធ្វើឡើងក្នុងគោលបំណង រួមចំណែកលើកកម្ពស់ សុខមាលភាព ផ្លូវកាយ បញ្ញា ស្មារតី សីលធម៌ មិត្តភាព សាមគ្គីភាព ភាពសប្បាយរីករាយ និងបង្កើនភាពស្និទស្នាល រវាងអង្គភាពក្រោមឱវាទទីស្តីការក្រសួង។

    លទ្ធផលនៃការប្រកួតជើងឯកលេខ១ បានទៅលើ អគ្គនាយកដ្ឋានកីឡា លេខ២ បានទៅលើ អគ្គនាយកដ្ឋានអប់រំ និង លេខ៣ ធ្លាក់ទៅលើ អគ្គនាយកដ្ឋានឧត្តមសិក្សា ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី