ក្លឹបធំៗ ៣ កំពុងតាមប្រម៉ាញ់ Neymar Jr ពី PSG

5483

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr. កំពុងពិចារណាក្នុងការជ្រើសរើសក្លឹបដែលរូបគេមានបំណងចង់លេងនៅក្នុងរដូវកាលក្រោយ ខណៈដែលក្លឹបអធិរាជសរ Real Madrid កំពុងតាមចែចូវរូបគេហើយក្លឹបយក្សនៅក្នុងទីក្រុង Madrid មួយនេះគ្រោងនឹងចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Neymar ពីក្លឹប PSG នៅក្នុងរដូវកាលក្រោយនេះ។

Image result for Neymar

ដូចគ្នានឹងនោះដែរក្លឹបយក្សប្រចាំលីគកំពូល Premier League គឺក្លឹប Manchester United និងក្លឹប Manchester City ក៏មិនបោះបង់ឱកាសក្នុងការប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធ Neymar ដូចគ្នា។ ក្លឹប Real Madrid, Manchester United, Manchester City នឹងប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធ Neymar នៅក្នុងរដូវកាលក្រោយនេះ បន្ទាប់ពី Neymar បង្ហើបពីអារម្មណ៍ក្នុងការចង់ចាកចេញពីក្លឹប PSG ៕

ដោយ៖ តារា

ប្រភព :
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី