តោះទៅដឹងតម្លៃ Rezvani Tank ដែលជារថយន្តថ្ងៃអវសានពិភពលោក ជាមួយសមត្ថភាពខ្លាំងគ្មាន២

21135
  • ក្រុមហ៊ុនរថយន្ត Rezvani បានបង្ហាញចេញមុខមាត់ពិត និង លក្ខណៈសម្បត្តិរបស់រថយន្តម៉ូដែល Tank ស៊េរីឆ្នាំ ២០២០ ដែលអាចផ្ដល់កម្លាំងខ្លាំងរហូតដល់ក្រុមហ៊ុនអះអាងថា ជារថយន្ត SUV ដែលកម្លាំងខ្លាំងដាច់គេក្នុងពិភពលោក ។

    រថយន្ត Tank ស៊េរីថ្មី ដែលបំពាក់អាវក្រោះនឹងបង្ហាញមាត់ដល់សាធារណជនមុខជាលើកដំបូងនៅក្នុងកម្មវិធី Monterey Car Week នាថ្ងៃទី ១៦ នាខែសីហា ដោយវាមានចែកចេញជា ៣ ប្រភេទ ។ ប្រភេទធូរជាងគេមានតម្លៃ ១៥៥ ០០០ ដុល្លារ ប្រើម៉ាស៊ីនកម្លាំង ១៨៥ សេះ ចំណុះ ៣,៦ លីត្រ ៦ ស៊ីឡាំង ប៉ុន្តែវាក៏មានជម្រើសម៉ាស៊ីន ៥០០ សេះ ចំណុះ ៦,៤ លីត្រ ៨ ស៊ីឡាំង ឬ ម៉ាស៊ីនម៉ាស៊ូត ១៨៥ សេះ ចំណុះ ៣,០ លីត្រ ផងដែរ ។ ពីរប្រភេទទៀត គឺបំពាក់ម៉ាស៊ីនម៉ាក Dodge Demon ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង ដែលបានអាចបង្កើតកម្លាំងដល់ ១០០០ សេះ ជាមួយតម្លៃចាប់ពី ១៩៥ ០០០ ដុល្លារ សម្រាប់ប្រភេទ Tank Military Edition និងចាប់ពី ៣៤៩ ០០០ ដុល្លារ សម្រាប់ប្រភេទរថយន្ត Tank X ។

    សូមបញ្ជាក់ផងដែរថា សម្រាប់ប្រភេទ Tank Military Edition សក្ដិសមជារថយន្តមួយសម្រាប់ថ្ងៃអវសានពិភពលោក ដោយវាមានបំពាក់ដោយកាមេរ៉ាសម្រាប់មើលយប់ , អាចការពារគ្រាប់កាំភ្លើង , កង់ដែលអាចបើកទៅមុខទោះបីធ្លាយ , ផ្នែកខាងក្រោមអាចទ្រាំទ្រនឹងការបំផ្ទុះ , ការពារនឹងវិទ្យុសកម្ម , ធុងប្រេងដែលមិនចេះធ្លុះ , បូមសមត្ថភាពខ្លាំង និងមានឧបករណ៍សង្គ្រោះបន្ទាន់ផងដែរ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី