Neymar បានប្រាប់មិត្តភក្តិនៅ Barce ថាគាត់ចង់ផ្លាស់ទៅកាន់ក្លឹបធំៗ ៣

21913
  • PSG បានចុះហត្ថលេខាលើកីឡាករ Neymar ពីក្រុម Barcelona កាលពីរដូវក្តៅមុនប៉ុន្តែទោះបីជាកីឡាករវ័យ ២៦ ឆ្នាំ កំពុងទទួលជោគជ័យនៅក្នុងក្របខ័ណ្ឌ Ligue 1 យ៉ាងណាក៏ដោយ កីឡាកររូបនេះមានបំណងចង់ចាកចេញពីទឹកដីបារាំងនៅរដូវកាលក្រោយដោយសារមានបញ្ហាមួយចំនួនដែលគាត់មិនពេញចិត្ត ។

    Neymar

    ក្រុម Real Madrid គឺជាអ្នកនាំមុខគេក្នុងការប្រជែងដណ្តើមអតីតកីឡាករ Barcelona រូបនេះ ប៉ុន្តែ Manchester United និង Manchester City ក៏កំពុងខិតខំលួងលោមកីឡាកររូបនេះទៅកាន់ទឹកដីរបស់ពួកគេផងដែរ ។

    Related image

    ហើយគេហទំព័ររបស់អេស្ប៉ាញ Don Balon បាននិយាយថា Neymar បានពិភាក្សាអំពីអនាគតរបស់គាត់នៅ PSG ជាមួយមិត្តរបស់គាត់នៅ Barcelona ថាគាត់គួស្នាក់នៅបន្ត ឬក៏ ចាកចេញ ៕

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី