
តារាបាល់ទាត់របស់ក្លិបហង្សក្រហម Mohamed Salah គឺស្ថិតនៅលើរ៉ាដារបស់ក្លឹប La Liga ពីរគឺក្លឹប Barcelona និង Real Madrid ជាមួយនឹងទីផ្សាដោះដូកីឡាកររដូវក្តៅរដែលខិតជិតមកដល់ ។
បច្ចុប្បន្នខ្សែប្រយុទ្ធរបស់ អេហ្ស៊ីប រូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់នៅក្នុងកីឡាបាល់ទាត់ពិភពលោកដែលបានស៊ុតបញ្ចូលទីមួយគ្រាប់នាំឲក្លឹបហងក្រហម Liverpool យកឈ្នះក្រុម Manchester City ៣-០ ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធនេះ ។
បច្ចុប្បន្នក្រុម Real មានការពេញចិត្តក្នុងការដណ្តើមយកខ្សែប្រយុទ្ធរូបនេះទៅក្រុមរបស់ពួកគេ។ ប៉ុន្តែគេហទំព័ររបស់អេស្ប៉ាញ Don Balon បានអះអាងថា Coutinho បានទាក់ទងទៅ Salah ដើម្បីបញ្ចុះបញ្ចូលអតីតមិត្តរួមក្រុមរបស់គាត់រូបនេះឱ្យចាកចេញពីក្លឹប Liverpool ផ្ទេរទៅកាន់ Barcelona ជាមួយគាត់ ៕
ដោយ៖ តារា