
នៅយប់ថ្ងៃពុធទី៧ខែកុម្ភៈឆ្នាំ២០១៨នេះ ក្រុម Pahang បានរងបរាជ័យនៅទឹកដី PKNS ដោយលទ្ធផល១-០ ថ្វីបើដាក់ឱ្យខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា លេងពេញម៉ោងក្ដី។
វឌ្ឍនាកា ត្រូវបានគេមើលឃើញថាធ្វើចលនាបង្កើតបានល្អប៉ុន្មានលើកដើម្បីបង្កើតឱកាស តែមិនសូវបានបាល់ស៊ុត។ ការប្រកួតស្មើគ្នារហូតដល់នាទី៩០+២ទើបកើតមានភាពខុសគ្នា នៅពេលខ្សែប្រយុទ្ធឆ្នើមម៉ាឡេស៊ីដែលឈ្នះជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១០ Safee Sali តែតថែមបញ្ចូលទីបាល់បានសម្រេចបាល់លើកចេញពីជ្រុងខាងស្ដាំ ភ្លាមៗបន្ទាប់ពីការតែតលើកទី១របស់គេបុកនឹងរបាទីហើយឡងមកចំគេវិញដដែល។
ឆ្លងកាត២ប្រកួតដើមរដូវកាលនៃ Malaysian Super League 2018 Pahang ទើបរកបាន១ពិន្ទុប៉ុណ្ណោះតាមរយៈការស្មើ០-០ជាមួយ Perak ចុងសប្ដាហ៍មុន៕
ដោយ៖ តារា
រូបភាព៖ PKNS FC