Lampard ៖ ជំនួបដ៏តានតឹងបំផុតក្នុងអាជីបរបស់ខ្ញុំគឺប៉ះជាមួយ Messi គាត់ជាកីឡាករដែលមិនគួរឱ្យជឿបំផុត

29311
  • Frank Lampard បានចាត់ទុក Lionel Messi ថាជា “ កីឡាករដែលមិនគួរឱ្យជឿបំផុត” និងជាគូប្រកួតដ៏ស្វិតស្វាញបំផុតរបស់គាត់ ដោយបច្ចុប្បន្ននេះគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea រូបនេះកំពុងតែសំឡឹងមើលការចាប់អារម្មណ៍ពីឥស្សរជនល្បីៗ នៅឯក្លឹប Barcelona ។

    ក្នុងអាជីពដ៏អស្ចារ្យដែលនាំឱ្យ Frank Lampard ឈានដល់កម្រិតកំពូលនៃការប្រកួត ដែលជាបច្ចុប្បន្នជាអ្នកចាត់ការក្លឹប Chelsea ថ្មីរូបនេះបានឆ្លងកាត់ផ្លូវល្អបំផុតនៅលើពិភពលោកជាប្រចាំ ។ ជំនួបរវាង Lampard ប៉ះជាមួយ Messi ត្រូវធ្វើឡើងក្នុងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នៅលើទឹកដី Camp Nou ដែលកាលនោះ Barcelona ស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola ។ ហើយជំួបនាពេលកាលនោះបុរសសញ្ជាតិអង់គ្លេសវ័យ ៤១ ឆ្នាំបានសារភាពថា គឺជាការប្រឈមមុខនឹងការធ្វើតេស្តដ៏ធំបំផុតនៃអាជីពរបស់គាត់ ។

    គ្រូបង្វឹក Chelsea រូបនេះបានប្រាប់វេបសាយផ្លូវការរបស់ UEFA នៅពេលដែលត្រូវបានស្នើសុំឱ្យជ្រើសរើសកីឡាករឆ្នើមៗដែលគាត់ធ្លាប់បានប្រឈមមុខថា៖ ” តើខ្ញុំអាចផ្តល់ចម្លើយឱ្យអ្នកបានទេ? តាមពិតវាគឺមាន ៣ រូប ។ កីឡាករទីមួយ គឺ Messi ព្រោះគាត់ជាកីឡាករដែលមិនគួរឱ្យជឿបំផុត ។ វាដូចជាអ្នកលេងទល់នឹងនរណាម្នាក់ដែលមិនមានកម្រិតដូចយើងទាំងអស់គ្នា ” ។

    Lampard បន្តទៀតថា៖ ” កីឡាករ ២ រូបទៀតដែលខ្ញុំតែងតែចាំបានថា ពេលជួបគឺមានភាពលំបាកជាងគេនោះគឺ Xavi និង  Iniesta នៅ Barcelona ។ ពួកគេទើបតែលេងបាល់ទាត់នៅជុំវិញអ្នក ហើយអ្នកមិននៅក្បែរពួកគេទេ ។ វាជាការប្រកួតបាល់ទាត់ដែលមិនធម្មតាសម្រាប់ខ្ញុំ ។ វាខុសពីអ្វីផ្សេងទៀតដែលខ្ញុំបានលេងជាមួយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី