នាយកកីឡារ Valladolid ៖ Kubo គឺជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែពួកយើងគ្មានទំនាក់ទំនងជាមួយគេទេ

26721
  • នាយកកីឡារបស់ក្លឹប Real Valladolid លោក Miguel Angel Gomes បានបញ្ចេញប្រតិកម្មចំពោះពាក្យចចាមអារាមដែលទាក់ទងក្នុងការនាំយកកីឡាករវ័យក្មេងរបស់ជប៉ុន ដោយបាននិយាយថា៖ “Kubo គឺជាកីឡាករដែលមានគុណភាព គាត់អស្ចារ្យណាស់ ប៉ុន្តែគាត់ជារបស់ Real Madrid ។ សព្វថ្ងៃនេះមិនមានទំនាក់ទំនងអ្វីជាមួយកីឡាកររូបនេះនោះទេ” ។

    អ្នកពត៌មានដ៏ល្បីលោក Jugones ក៏បាននិយាយផងដែរថា Takefusa Kubo ប្រឆាំងនឹងគំនិតនៃការផ្លាស់ទៅ Real Valladolid រយៈពេលខ្ចីជើងមួយឆ្នាំ ។ វាហាក់មិនដូចគ្នាជាមួយអ្នកចាំទី Andriy Lunin ឡើយ ខ្សែបម្រើវ័យ ១៨ ឆ្នាំសញ្ជាតិជប៉ុនរូបនេះនឹងមានឱកាសកាន់តែល្អក្នុងការលេងនៅក្របខ័ណ្ឌ La Liga ប្រសិនបើទៅចូលរួមជាមួយ Valladolid មែន ។ ក៏ប៉ុន្តែ Takefusa Kubo ត្រូវបានគេយល់ឃើញថា ខ្សែបម្រើរូបនេះមានបំណងស្នាក់នៅនិងរង់ចាំឱកាសពីលោក Zinedine Zidane ដើម្បីបញ្ចូលគាត់ទៅក្នុងក្រុមឈុតធំ ជាជាងការចាកចេញក្នុងលក្ខខ័ណ្ឌខ្ចីជើង ។

    បើយោងតាមរាយការណ៍ថ្មីមួយទៀតនៅក្នុងប្រទេសអេស្ប៉ាញបាននិយាយថា ក្លឹប Valladolid ត្រូវមានកាតព្វកិច្ចក្នុងការធានាពេលវេលាលេងយ៉ាងហោចណាស់ ១០០០ ពាន់នាទី ប្រសិនបើពួកគេបានចុះហត្ថលេខាលើកីឡាករវ័យក្មេងកំពុងលេចធ្លោរបស់ទ្វីបអាស៊ីរូបនេះក្នុងការខ្ចីជើងសម្រាប់រដូវកាលថ្មី ២០១៩/២០២០ នេះ ។ ខណះ Real Madrid ក៏ត្រូវបានគេនិយាយថា ពេញចិត្តនឹងការផ្លាស់ Kubo ចេញសិន ប្រសើរជាងឃើញគាត់អង្គុយនៅកៅអីបម្រុង ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី