Bugatti Centodieci ជារថយន្តកំពូលផលិតតែ ១០ គ្រឿងប៉ុណ្ណោះនៅក្នុងលោក ខណះតម្លៃជិត ៩ លានដុល្លារ

26800
  • ក្រុមហ៊ុនផលិតរថយន្តយក្សបារាំង Bugatti បានបញ្ចេញម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Centodieci ដែលរំពឹងថា នឹងបង្ហាញមុខក្នុងកម្មវិធី Pebble Beach នាចុងសប្ដាហ៍នេះ ។ តាមរយៈរូបភាពបានបង្ហាញថា រថយន្តម៉ាក Bugatti ម៉ូដែលថ្មីនេះ គឺប្រើប្រាស់គ្រោងឆ្អឹងដូចជាម៉ូដែល Chiron ដែរ ប៉ុន្តែរូបរាងរបស់វា គឺយកលំនាំតាមរថយន្តម៉ាក Bugatti EB110 Super Sport ដែលចេញតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ។

    បើយោងតាមការចុះផ្សាយកាលពីថ្មីៗនេះបានឱ្យដឹងថា រថយន្ត Centodieci នឹងមានផលិតត្រឹម ១០ គ្រឿងប៉ុណ្ណោះនៅក្នុងលោកជាមួយតម្លៃមួយគ្រឿងៗចាប់ពីប្រមាណ ៨,៩ លានដុល្លារ ។ ដោយសារវាប្រើប្រាស់គ្រោងឆ្អឹងរបស់ Chiron មានន័យថា វាអាចបំពាក់ម៉ាស៊ីន Quad-turbocharged ចំណុះ៨,០ លីត្រ ១៦ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១,៤៧៩ សេះ អាចបង្កើនសន្ទុះពី ០-១០០ គម/ម៉ោង ក្នុងពេលប្រមាណត្រឹមតែ ២,៤ វិនាទីប៉ុណ្ណោះ ជាមួយនឹងល្បឿនអតិបរមា ៤២០ គម/ម៉ោង ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី