ពិតអត់ដែលថា តារាពហុជំនាញនាយ ព្រែក និងគូដណ្តឹងរូបស្រស់បានដើរដល់ផ្លូវបំបែក?

124734
  • នៅក្នុងរយៈពេលជាច្រើនឆ្នាំមកហើយតារាពហុជំនាញនាយ ព្រែក និងគូដណ្តឹងរូបសម្រស់ស្រស់ស្អាតតែងតែបង្ហាញនូវភាពផ្អែមល្ហែម ក៏ដូចជានៅក្បែរគ្នាជានិច្ចធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តជាមួយនឹងសុភមង្គលរបស់ពួកគេយ៉ាងខ្លាំង ។

    ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយនេះភាពផ្អែមល្ហែមពេលវេលានៅជាមួយគ្នារបស់អ្នកទាំង ២ ហាក់ដូចជាមិនសូវមាននោះទេដែលធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើនបានធ្វើការសួរនាំពីរឿងពួកគេសឹងគ្រប់គ្នា ។ មិនបានប៉ុន្មានផងកាលពីពេលថ្មីនេះអនាគតភរិយារបស់លោកបានធ្វើការបង្ហោះសារយ៉ាងប្លែកជាមួយនឹងអារម្មណ៍មួយយ៉ាងឈឺចាប់យ៉ាងដូច្នោះថា៖ “កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឱ្យយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃ ទើបយើងដឹងថា ជីវិតរបស់យើងមានន័យបំផុត … ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ចាត់ទុកជាមេរៀនជីវិត … សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single Life “។

    ជាមួយនេះផងដែរ នាយ ព្រែក ក៏បានបង្ហោះសារប្លែកៗនៅលើបណ្តាញសង្គម IG របស់ខ្លួនផងដែរ ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសង្ស័យថា ពួកគេកំពុងតែមានបញ្ហាចែកផ្លូវគ្នា តែទោះជាយ៉ាងណាក្តីតារាប្រុសរូបនេះមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយនោះទេថា នេះជារឿងពិត ឬក៏យ៉ាងណា ព្រោះលេចលឺថា ពួកគេជិតចូលរោងការនឹងគ្នាឆាប់ៗនេះទៅហើយ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី