ជីវិតរបស់ Dembele នៅ Barcelona គឺកាន់តែយ៉ាប់យ៉ឺន

6001
  • កីឡាករវ័យ​ ២០ ឆ្នាំ​ Ousmane Dembele បាន​លេង​នៅ​ក្រៅ​ទឺក​ដី​ពេល​ប្រកួតទល់​នឹង Sevilla ប៉ុន្តែ​ហាក់​បានបង្ហាញ​នូវ​​ទម្រង់​លេង​មិន​សូវ​ល្អនោះ​ទេ ហើយ​ដែល​ប៉ុន្មាន​ថ្ងៃក្រោយ​មក​ កីឡាកររូប​​នេះ​ដូច​ជា​ត្រូវ​បាត់​បង់​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នក​ចាត់​ការ​​ក្លឹប​ Barcelona។ ទោះជាបែបនេះ​ក្តី​ នេះ​​មិន​មែន​ជា​លើកទី ១ ទេ ដែល លោក Valverde បាន​ទុក​ Dembele ចោល​ក្នុង​ការប្រកួត​សំខាន់នោះ។

    Image result for Ousmane Dembele

    វា​បាន​កើត​មាន​ម្តង​រួ​ចហើយ​ នៅ​ពេល​ដែល​ក្រុម​នេះ​ប៉ះ​ជាមួយ Chelsea ក្នុងការប្រកួត​ជើង​ទី ១ ក្នុង​វគ្គ ១៦ ក្រុមចុងក្រោយក្របខ័ណ្ឌ​ Champions League ហើយ​ករណី​នេះ​ក៏បាន​កើត​មាន​ផង​ដែរ​នៅ​ពេល​ក្លឹប​យក្ស​នេះ​ជួប​ជាមួយ Atletico Madrid ក្នុងទឹកដីរបស់ខ្លួន​ ដែល​នោះ ចាត់​ទុក​ថា​ជា​ប្រកួត​ដ៏​ធំបំផុត​មួយ​ដែរ​របស់​ Barca ក្នុង​លីគកំពូល​សម្រាប់​រដូវកាលនេះ។

    Related image

    កីឡាករ​រូបនេះ ក៏បាន​បង្ហាញ​ថា​គេ​អាច​នឹង​ធ្វើ​បាន​ល្អវិញ​ដោយ​ការ​បង្ហាញ​ទម្រង់​លេង​ល្អជាងមុន​ពេល​ប្រកួត​ជើង​ទី ២ ក្នុងជំនួប​ជាមួយ Chelsea ដោយ​គេ​អាច​រក​បាន​ ១​ គ្រាប់​ឲ្យ​ក្រុម។ តែ​ទោះ​ជាបែបនេះ​ក្តី ក៏​រូប​គេ​នៅ​តែ​មិន​អាច​មាន​ឱកាស​ទទួល​បាន​តំណែង​ ១១ នាក់​ដំបូង​ដដែល។

    Related image

    ការ​មិន​បាន​លេង​សោះ​ក្នុង​ជំនួប​ជាមួយ Roma លើក​នេះគឺជាក្តី​បារម្ភមួយ​ព្រោះ​ថា​ឱកាស​របស់​គេ​ហាក់​បាត់​បង់​បន្តិចម្តង​ហើយ​ទាំង​ក្នុង លីក និង​ពាន់រង្វាន់​ផ្សេង ក្រោយ​ពី​មាន​វត្តមាន​របស់ Philippe Coutinho ព្រោះ​ថា​នេះជាពេល​វេលា​ដែល​រូបគេ​ត្រូវ​សាង​មុខមាត់​ មិន​មែន​មក​អង្គុយ​មើល​ដូចនេះទេ។

    Related image

    ក្រោយ​ពី​ត្រឡប់​ពី​ការ​សម្រាក​ព្យាបាល​លើកទី ២ មក​ឃើញ​ថា​ Dembele​ មាន​​ឱកាសបាន​លេង ៧ ប្រកួត​ក្នុង​ចំណោម ១០ ប្រកួត​កន្លងមក ដែល​មាន​នាទី​សរុប ៤០៦ នាទី ហើយ​ជាសរុបមក​រូបគេ​បាន​លេង​ឲ្យ​ Barca បាន​ប្រមាណ ៤១% នៃ​ការ​ប្រកួត​ទាំងអស់​បន្ទាប់ពី​ផ្លាស់​ចូលមក​ពី Borussia Dortmund កាលពីរដូវក្តៅមុន ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី