ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ជាស្ថាពរ ខណៈក្រុមកីឡាករកម្ពុជាបង្ហាញក្របសីលធម៌ខ្ពស់

34311
  • ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ជាស្ថាពរហើយ ខណៈក្រុមកម្ពុជាបង្ហាញក្របសីលធម៌ខ្ពស់ជាកីឡាករ ជុំទី៥ ដែលចេញដំណើរពីខេត្ត ផាអាម ឆ្ពោះមកទីក្រុងណៃពិដោ លើចំងាយផ្លូវ ជាង ៥០០ គីឡូម៉ែត្រ ។

    ក្រុមរថយន្តប្រណាំងកម្ពុជាទាំង២ ធ្វើបានល្អនៅជុំទី៥ បន្ទាប់ពីសម្រាកមួយជុំ ដោយសារមានបញ្ហាទឹកជំនន់ខ្លាំងបង្កឱ្យមានទឹកហូរកាត់ផ្លូវ ដូច្នេះគណកម្មការក៏សម្រេចផ្អាក ការប្រណាំងជុះទី៤ ។ ដោយឡែកក្រុមរថយន្ត ១១៥ បើកបរដោយកីឡាករ សោម សុកុសល និង កីឡាករ វង្ស គីមហួត បានលេខ ១៩ ក្នុងតារាងចំណាត់ថ្នាក់រួម រីឯ Class សាំងវិញ ទទួលបានចំណាត់ថ្នាក់ទី៦ ។
    រីឯរថយន្តលេខ ១០៧ ទាំងអ្នកបើកបរ និង ជំនួយការអ្នកបើកបរ បានសម្រេចចិត្តជួយក្រុមរថយន្តដែលកំពុងតែជាប់ ធ្វើឱ្យខាតពេលវេលា នេះជាការបញ្ជាក់ពីកីឡាករ ពៅ តិចឡេង ជំនួយការអ្នកបើកបរ ក្រោយធ្វើដំណើរមកដល់សណ្ឋាគារ Grand Arama នៅទីក្រុងណៃពិដោ ប្រទេស មីយ៉ាន់ម៉ា ។ ជំនួយការអ្នកបើកបររូបនេះ បន្តថា ការលេងកីឡាតែងតែចង់ឈ្នះ  ប៉ុន្តែក៏ត្រូវមានក្របសីលធម៌ខ្ពស់ជាកីឡាករដែរ គឺត្រូវជួយគ្នាពេលមានបញ្ហាកើតឡើង ពីព្រោះកីឡានៃមោនៅសុខភាព សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងនឹងគ្នា ផងដែរ ។

    សូមបញ្ជាក់ឱ្យដឹងផងថា ព្រឹត្តការណ៍ Asia Cross Country Rally 2019 ដែលកីឡាករមកពី ១៨ ប្រទេសចូលរួម មានម៉ូតូ ៣២ គ្រឿង និងរថយន្ត ៣៧ គ្រឿង ប្រណាំងលើចំងាយផ្លូវជាង ២,២០០ គីឡូម៉ែត្រ ឆ្លងកាត់ ២ ប្រទេស គឺប្រទេសថៃ និង មីយ៉ានម៉ា ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី