
ក្រុមរបស់លោក Jupp Heynckes មាន ១៧ ពិន្ទុនាំមុខលើ Schalke ដែលជាក្រុមស្ថិតក្នុងចំណាត់ថ្នាក់ទីពីរ និងមាន ៦ ប្រកួតទៀតក្នុងដៃ ដែលនេះមានន័យថា ប្រសិនបើក្រុម Bavarian (Bayern) អាចយកឈ្នះលើគូប្រកួតបាននៅយប់នេះ នោះពួកគេនឹងក្លាយជាម្ចាស់ជើងឯកម្តងទៀតហើយ។ Hummels មានបំណងចង់ឈ្នះមេដាយមាសទី ៥ របស់ខ្លួន និងលើកពានទី ៣ ជាមួយ Bayern ។
កីឡាករជម្រើសជាតិរបស់អាល្លឺម៉ង់រូបនេះបានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា៖ “យើងចង់រក្សាប្រវត្តិសាស្រ្តរបស់យើង។ លទ្ធផលដែលយើងចង់បាននោះគឺលើកពាននៅក្នុងលីគ ។ ច្បាស់ណាស់ថានោះជាអ្វីដែលយើងចង់បាន។ យើងពិតជាចង់បញ្ចប់វានៅថ្ងៃសៅរ៍នេះណាស់ ជាពិសេសគឺចង់ទទួលបានជ័យជម្នះដោយខ្លួនឯង” ៕
ដោយ៖ តារា