កីឡាការ៉ាតេរបស់កម្ពុជា ដណ្តើមបានមេដាយ ៩ គ្រឿងពីព្រឹត្តិការណ៍កីឡានគរបាលពិភពលោកនៅចិន

47626
  • ក្រុមកីឡាការ៉ាតេ របស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្តើមមេដាយបន្ថែមទៀតហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា នគរបាលពិភពលោក លើកទី១៨ The 18th World Police and Fire Games នៅខេត្ត Cheng Du នៃសាធារណរដ្ឋប្រជាមានិត ចិន ។

    តាមសេចក្ដីរាយការណ៍ឲ្យដឹងពីប្រទេសចិន ក្រុមកីឡាការ៉ាតេរបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដែលឆ្លងកាត់ការប្រកួត រយៈពេល ២ ថ្ងៃនេះ ដណ្ដើមបានមេដាយចំនួន ៩ គ្រឿង ក្នុងនោះមេដាយមាស ៧ និង ប្រាក់ ២ ដោយ ប្រកួតលើប្រភេទវិញ្ញាសា ខុសៗគ្នា ។ ជ័យលាភីដែលដណ្ដើមបានមេដាយទាំងនោះរួមមាន ៖ កីឡាការិនី ស៊ីម ស្រីនីន ដណ្ដើមបាន មេដាយមាស១ លើ វិញ្ញាសា កាតាឯកត្តជន អាយុ ១៨ ឆ្នាំ ឡើង ។ កីឡាការិនី ឆន ស្រីភា មេដាយមាស ១ ប្រកួតលើវិញ្ញាសាប្រយុទ្ធឯកត្តជន ៥៥ គីឡូក្រាម ។ កីឡាការិនី ផុន គីមស្រៀង ប្រកួតលើវិញ្ញាសាប្រយុទ្ធឯកត្តជន ៦០ គីឡូក្រាម បានមេដាយមាស ១ ។ កីឡាករ ឆេងចន្ទ័ ដារ៉ារតនៈ ប្រកួតលើវិញ្ញាសាប្រយុទ្ធឯកត្តជនទម្ងន់ ៦៥ គីឡូក្រាម ដណ្ដើមបានមេដាយប្រាក់ ១ គ្រឿង ។ កីឡាករ គីម សុវណ្ណារ៉ា ឈ្នះមេដាយមាស ១ លើវិញ្ញាសា ប្រយុទ្ធឯកត្តជន ៧០ គីឡូក្រាម ។ កីឡាករ ហន ឆានី ប្រកួតលើវិញ្ញាសា ប្រយុទ្ធឯកត្តជន ៧៥ គីឡូក្រាម ដណ្ដើមបា មេដាយមាស ១ គ្រឿង ។ កីឡាករ កាក់ សីលាបញ្ញា វិញ្ញាសាប្រយុទ្ធឯកត្តជន ៨០ គីឡូក្រាម មេដាយមាស ១ គ្រឿង ។ វិញ្ញាសាប្រយុទ្ធក្រុមបុរសអាយុ ១៨ ឆ្នាំ ឡើងទៅ ដណ្ដើមបាន មេដាយមាស ១ និង វិញ្ញាសា ប្រយុទ្ធក្រុមនារីអាយុ ១៨ ឆ្នាំឡើងទៅ ដណ្ដើមបាន មេដាយប្រាក់ ១ ។

    ចំណែកឯ ក្រុមកីឡាចំបាប់ របស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្ដើម បានមេដាយចំនួន ៤ គ្រឿងបន្ថែមទៀត ហើយ ពោលគឺ ៖
    កីឡាករ ងួន មករា ប្រភេទទម្ងន់ ៨៥ គីឡូ ដណ្ដើមបាន មេដាយប្រាក់ ១ គ្រឿង
    កីឡាករ ហេង វុទ្ធី ប្រភេទទម្ងន់ ៩៨ គីឡូ ដណ្ដើមបាន មេដាយប្រាក់ ១ គ្រឿង
    កីឡាករ អេង ផានិត ប្រភេទទម្ងន់ ៦៦ គីឡូ ដណ្ដើមបាន មេដាយសំរឹទ្ធ ១ គ្រឿង
    និងកីឡាករ ឆាំ ពិសិដ្ឋ ប្រភេទទម្ងន់ ៧៥ គីឡូ ដណ្ដើមបាន មេដាយសំរឹទ្ធ ១គ្រឿង ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី