ទីបំផុត Barca និង Bayern បានយល់ព្រមគ្នាលើការខ្ចីជើង Coutinho ហើយ ជាមួយជម្រើសទិញផ្ដាច់

25612
  • កីឡាករ Philippe Coutinho បានអវត្តមាននៅក្នុងជំនួបបើកឆាកនៃក្របខ័ណ្ឌ La Liga រដូវកាលថ្មី ២០១៩/២០២០ នេះ ដែល Barcelona បានរងបរាជ័យក្រោមថ្វីជើងក្រុម Athletic Bilbao ០-១ កាលពីយប់មិញនេះ ។

    មានពាក្យចរចាអារ៉ាមជាច្រើនបាននិយាយថា​ ក្លឹប Barcelona មានបំណងចង់លក់កីឡាករសញ្ជាតិប្រេស៊ីល Philippe Coutinho នារដូវក្ដៅនេះជាខ្លាំង ខណះលេចលឺមានក្លឹបជាច្រើនសុទ្ធសឺងតែចងបានខ្សែបម្រើរូបនេះ ប៉ុន្តែមួយរយះចុងក្រោយនេះត្រូវបានគេនិយាយថា Coutinho នឹងចូលរួមជាមួយក្លិប Bayern Munich ក្នុងលក្ខខណ្ឌជើងរយៈពេល ១ រដូវកាលជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់តែម្ដង ។

    អតីតតារាឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool វ័យ ២៧ ឆ្នាំរូបនេះគ្រោងនឹងទៅដល់ទីក្រុង Munich នាថ្ងៃអាទិត្យសប្ដាហ៍នេះ ខណៈដែលរូបគេកំពុងសម្លឹងមើលការចាប់ផ្តើមទំព័រថ្មីនៅក្នុងអាជីពរបស់ខ្លួន ។ RAC1 បានរាយការណ៍អំពីការផ្ទេរនេះ បន្ទាប់ពីលោក Guillermo Amor នាយកកីឡាររបស់ក្លឹប Barcelona បានបញ្ជាក់ថា៖ ” យើងអាចបញ្ជាក់ពីកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយក្លឹប Bayern Munich សម្រាប់ការខ្ចីជើងកីឡាករ Coutinho ” ។

    ការចាកចេញរបស់ ខ្សែបម្រើ Philippe Coutinho អាចនឹងត្រួសត្រាយផ្លូវឱ្យក្លឹប Barcelona ធ្វើការនាំយកកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត Neymar Jr ត្រឡប់មកទឹកដី Camp Nou ជាលើកទី២ វិញផងដែរ ខណះ Neymar ក៏កំពុងចិញ្ចឹមចិត្តចង់វិលមកលេងនៅទ្រនំចាស់របស់គេវិញផង ក្រោយពីចាកចេញទៅរួមរស់ជាមួយ PSG ចំនួន ២ រដូវកាល ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី