មុនប៉ះគ្នាយប់នេះលោក Guardiola បានសរសើរលោក Pochettino ថាជាគ្រូបង្វឹកដ៏កំពូលម្នាក់

44963
  • លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ជឿជាក់ថា ការសរសើរពីអតីតកាលរបស់ Tottenham របស់លោក ប្រហែលជាមានការយល់ច្រឡំពីសំណាក់គ្រូបង្វឹករបស់ពួកគេ គឺលោក Mauricio Pochettino នៅមុនពេលការប្រកួតក្របខ័ណ្ឌ Premier League នាយប់នេះ ។

    ក្រុមរបស់លោក Guardiola នឹងត្រូវបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងពានរង្វាន់លីគកំពូលអង់គ្លេស ខណះគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានពន្យល់ថា គាត់មានអារម្មណ៍ថា លោក Mauricio Pochettino មិនជឿពាក្យសំដីវិជ្ជមានដែលគាត់បាននិយាយពីអតីតកាលចំពោះក្លឹបនៅភាគខាងជើងទីក្រុង London នោះឡើយ ។

    លោក Guardiola បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតថា៖ “ខ្ញុំមិនដឹងថា តើលោក Pochettino ទទួលបានការសរសើរជាច្រើនពីអ្នកគ្រប់គ្រងផ្សេងទៀតដូចជាខ្ញុំដែរឬអត់ទេ? គំនិតរបស់ខ្ញុំអំពីគាត់ គឺគាត់មានស្តង់ដារខ្ពស់ ទោះបីគាត់មិនជឿលើខ្ញុំក៏ដោយ ក៏គាត់ជាអ្នកចាត់ការកំពូលម្នាក់ដែរ” ។

    សូមរំលឹកឱ្យដឹងផងដែរថា នៅរាត្រីវេលាម៉ោង ១១ៈ៣០ នាទីនេះ ក្លឹបយក្សពីអង់គ្លេស ២ នឹងត្រូវប្រកួតប្រជែងដណ្ដើម ៣ ពិន្ទុក្នុងជំនួបទី ២ នៃពានរង្វាន់ក្របខ័ណ្ឌ Premier League ដែលក្រុមការពារតំណែងជើងឯក Manchester City ត្រូវបើកទ្វាផ្ទះទទួល ក្រុមកំពុងឡើងជើង មានខ្នាយមាស Tottenham Hotspur ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី