
Manchester City បានភ្លាត់ស្នៀតខកខានធ្វើពិធីជប់លៀងលើកពាន Premier League បន្ទាប់ពីចាញ់ Manchester United ដោយលទ្ធផល ២ទល់នឹង៣ លើទឹកដីខ្លួនឯងនៅយប់មិញនេះ ។
Kompany និង Gundogan បានស៊ុតម្នាក់មួយគ្រាប់ឲ្យក្រុមម្ចាស់ផ្ទះមេឃខៀវនាំមុខមុននៅនាទី ២៥ និង ៣០ តែចូលវគ្គទី ២ Pogba បានស៊ុត ២ គ្រាប់វិញនៅនាទី ៥៣ និង ៥៥ ហើយ នៅនាទី ៦៩ ដោយខ្សែការពារ Smalling រកបានគ្រាប់ជ័យជម្នះ។
បរាជ័យនេះធ្វើឲ្យ Man City ថយការនាំមុខលើ Man UTD ត្រឹម១៣ពិន្ទុពីការប្រកួត៣២លើក៕
ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖ តារា