ក្រោយពីចាញ់កាលពីយប់មិញ ពេលនេះ PSG កំពុងដុតដៃដុតជើងនាំយក Dybala ពី​ Juventus ហើយ

51179
  • ក្លឹប Paris Saint-Germain កំពុងស្វះស្វែងយ៉ាងដុតដៃដុតជើងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Paulo Dybala បន្ទាប់ពីជំនួបទី២ របស់ពួកគេនៅក្នុងក្របខ័ណ្ឌ Ligue 1 បានទទួលរងភាពបរាជ័យក្រោមថ្វីជើងក្រុម Rennes កាលពីយប់មិញនេះ ក្នុងលទ្ធផល ១-២ ។

    បើយោងតាមសារព័ត៌មាន The Mail បានរាយការណ៍ឱ្យដឹងថា ក្លឹបយក្សបារាំងមួយនេះនឹងបើកកិច្ចពិភាក្សាជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី ក្លឹបសេះបង្កង់ Juventus អំពីកិច្ចព្រមព្រៀង ៨០ លានអឺរ៉ូ (៧៣ លានផោន / ៨៩ លានដុល្លារអាមេរិក) ដើម្បីធ្វើការនាំយកកីឡាករអន្តរជាតិអាហ្សង់ទីន Paulo Dybala ទៅកាន់ទឹកដី Le Parc des Princes សម្រាប់រដូវកាលថ្មី ២០១៩/២០២០ នេះ ។ ចំណែកឯលោក Leonardo ដែលជានាយកកីឡារបស់ក្លឹប Paris Saint-Germain ចង់បញ្ចប់កិច្ចព្រមព្រៀងផ្ទេរនេះត្រឹមថ្ងៃពុធសប្ដាហ៍នេះ ហើយក៏គ្រោងនឹងពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាកររូបនេះគឺលោក Jorge Antun ដើម្បីដោះស្រាយអំពីកិច្ចព្រមព្រៀងនេះផងដែរ ។

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មានបំណងលក់ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះចាប់តាំងពីការមកដល់របស់គ្រូបង្វឹកវ័យ ៦០ ឆ្នាំលោក Maurizio Sarri ខណះ Dybala ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្រុម Manchester United និង Tottenham Hotspur នារដូវក្តៅនេះ ប៉ុន្តែការផ្ទេរនេះត្រូវបរាជ័យទៅវិញបន្ទាប់ពីទីផ្សាដោះដូរកីឡាករនៅក្នុងប្រទេសអង់គ្លេស បានបិទទ្វាមក ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី