
ក្រុមចំណូលថ្មី វិសាខា និង ជើងឯកលីគកំពូល៦សម័យ ភ្នំពេញក្រោន បានរងបរាជ័យលើកដំបូងក្នុងការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០១៨ ។
ក្នុងសប្ដាហ៍ទី៤ នៅថ្ងៃសៅរ៍ ទី០៧ មេសា វិសាខា បានចាញ់អាស៊ីអឺរ៉ុប ០ទល់នឹង២ ចំណែកក្លឹប ភ្នំពេញក្រោន បានប្រកួតចាញ់ណាហ្គាវើលដ៍ ០ទល់នឹង១ ខណៈបឹងកេត វាយបកតាមស្មើសូលទីឡូអង្គរ ១ ទល់នឹង ១ ៕
ដោយ៖ តារា