Andre Gomes ស្នើឲក្លឹបលក់រូបគាត់នៅរដូវក្ដៅខាងមុខនេះទៅ

9220
  • ខ្សែបម្រើរបស់ក្រុម Barcelona កីឡាករ Andre Gomes បានប្រកាសជាសាធារណៈថារូបគេចង់ចាកចេញពីក្លិប ក្រោយពីទម្រង់លេងរបស់គេបានធ្លាក់ចុះយ៉ាងខ្លាំងក្រោយពីផ្លាស់ប្តូរមកកាន់ទឹកដី Camp Nou។ កីឡាករ Andre Gomes បានប្រាប់អ្នកសារព័ត៌មានថា ជីវិតរបស់គេនៅក្នុងក្លិប Barcelona គឺវាកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរូបគេមិនអាចទ្រាំទ្រនូវអារម្មណ៍បែបនេះបន្តទៀតបានទេ។

    Image result for Andre Gomes

    កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបន្តថា ជារឿយៗ រូបគេតែងតែលាក់ខ្លួនក្នុងផ្ទះ មិនហ៊ានចេញទៅក្រៅ ព្រោះតែរូបគេមានភាពអៀនខ្មាស់នឹងអ្នកគាំទ្ររបស់ Barcelona ដោយសារតែទម្រង់លេងមិនល្អរបស់ខ្លួននៅលើទីលាន។ ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះបានបន្តទៀតថា នៅពេលដែលរូបគេមានទម្រង់លេងមិនល្អក្នុងការប្រកួតម្តងៗ រូបគេមានអារម្មណ៍ឈឺចាប់ ដោយសារតែសម្ពាធពីខាងក្រៅផង ព្រមទាំងសម្ពាធពីខ្លួនឯងផងដែរ ។

    Image result for Andre Gomes

    បើតាមប្រភពព័ត៌មានខ្លះបានឲ្យដឹងថា ក្រុម Manchester United និង Juventus កំពុងតែខ្នះខ្នែងចូលចែចូវកីឡាករវ័យ២៤ឆ្នាំនេះដើម្បីឲ្យទៅលេងនៅក្លិបខ្លួន៕

    ដោយ៖ តារា

    ប្រភព :
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី