ទំនាក់ទំនងស្នេហារវាង Peach និង Patricia ប្រហែលជាមិនអាចផ្សះផ្សាឱ្យដូចដើមនោះឡើយ

87956
  • ក្នុងទឹកមុខដែលព្យាយាមញញឹមតែតាមពិតក្នុងចិត្តពោរពេញដោយទឹកភ្នែកតែក៏ព្យាយាមទប់ Peach Pachara បានធ្វើបទសម្ភាសន៍ប្រាប់អ្នកកាសែតថា តាមពិតលោក និងមិត្តស្រី Patricia Good បានបែកគ្នាមួយរយៈពេលហើយ ។

    លោកសុំទោសដល់អ្នកកាសែតទាំងអស់ដែលធ្លាប់កុហកថា៖ ” យើងនៅតែស្រលាញ់គ្នា ព្រោះគិតថារឿងរ៉ាវទាំងអស់អាចដោះស្រាយបានមិនគិតថា វាអាចមានថ្ងៃនេះ ។ រាល់បញ្ហាដែលកើតឡើងយើងព្យាយាមផ្សះផ្សាគ្នាជាច្រើនដងតែលទ្ធផលយើងមិនអាចថែរក្សាស្នេហាមួយនេះបាន ” ។ តារាប្រុសសង្ហារូបនេះបានបន្តថា៖ ” គ្មានអ្នកណាម្នាក់ចង់ឱ្យរឿងនេះកើតឡើងនោះទេ សូម្បីតែ Patricia ផ្ទាល់ ប៉ុន្តែវានៅតែកើតឡើងទាល់តែបាន ហើយអ្វីដែលដែលយើងត្រូវធ្វើនៅពេលនេះ គឺបន្តដំណើរទៅមុខទៀត ។ ទាក់ទងនិងរឿងមនុស្សទី ៣ ខ្ញុំសុំមិននិយាយទេ ” ។

    សម្ដីចុងក្រោយរបស់ Peach នៅតែគិតនឹងបារម្មណ៏ពី Patricia សូម្បីតែថ្ងៃកំណើតរបស់នាង ក៏លោកចង់ជូនពរណាស់តែមិនអាចធ្វើបានឡើយ ។ យ៉ាងណាមិញនេះគ្រាន់តែជាការដកស្រង់ពាក្យសម្ដីខ្លះៗរបស់ Peach ដែលបានផ្ដល់បទសម្ភាសន៍កាលពីល្ងាចថ្ងៃទី ២០ កន្លងទៅនេះប៉ុណ្ណោះ តែបើចង់ឱ្យកាន់តែច្បាស់ជាងនេះទៀតត្រូវរង់ចាំការបកស្រាយពីភាគីខាងស្រីនាង Patricia ម្ខាងទៀតសិន ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី