
គ្រូបង្វឹកវ័យ ៤០ ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យាព្រមព្រៀងថ្មីជាមួយនឹងក្លឹប AC Milan ដោយក្លឹបយក្ស AC Milan បានសន្យាផ្ដល់ប្រាក់ឈ្នួលដល់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះក្នុងមួយខែ ១២០,០០០ អឺរ៉ូ។
លោក Gennaro Gattuso ត្រូវបានក្លឹប AC Milan តែងតាំងជាគ្រូបង្គោលតាំងពីចុងឆ្នាំ ២០១៧ កន្លងមក។ មុនពេលលោក Gennaro Gattuso ធ្វើជាគ្រូបង្វឹករបស់ក្លឹប AC Milan គាត់គឺជាគ្រូបង្វឹកឈុត U-19 របស់ក្លឹប AC Milan។ នៅក្នុងការចុះហត្ថលេខាពង្រីកកុងត្រាថ្មីជាមួយនឹងក្លឹប AC Milan នេះលោក Gennaro Gattuso ក៏បាននិយាយគ្នាជាមួយនឹងក្លឹប AC Milan ផងដែរទាក់ទងនឹងគម្រោងដោះដូរកីឡាករនៅក្នុងរដូវកាលក្រោយនេះ ៕
ដោយ៖ តារា