បាត់មុខយូរ ពេលនេះ Motorola ត្រៀមបញ្ចេញស្មាតហ្វូនបត់របស់ខ្លួនជាមួយតម្លៃជាង ១៥០០ លានដុល្លារ

29055
  • ប្រភពមួយដែលមានឈ្មោះថា LetsGoDigital បានរាយការណ៍មកថា ស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុន Motorola ដែលមានឈ្មោះថា Razr នឹងត្រូវដាក់លក់នៅក្នុងខែធ្នូ ឬយ៉ាងយូរខែមករា ខាងមុខនេះ ហើយ ។ ប្រភពបន្តថា Motorola បាននិងធ្វើការដាក់លក់ស្មាតហ្វូនអេក្រង់បត់ម៉ាក Razr នៅក្នុងតម្លៃប្រហែលជា ១,៦៦០ ដុល្លារ ។

    ប្រភពបានបន្តទៀតថា ស្មាតហ្វូនអេក្រង់បត់ម៉ាក Razr អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragaon 710 អមមកជាមួយ RAM ទំហំ ៤/៦GB និងអង្គផ្ទុកទិន្នន័យទំហំ ៦៤/១២៨GB រីឯថាមពលថ្មវិញអាចនឹងមានទំហំ ២.៧៣០ mAh ដែលចំពោះផ្នែកអេក្រង់វិញម៉ាក Razr អាចនឹងមានអេក្រង់ខាងក្នុងទំហំ ៦,២ អ៊ីញ មានកម្រិតរូបភាព ៨៧៦ x ២១៤២ ភិចសែល ចំណែកអេក្រង់ផ្នែកខាងក្រៅអាចនឹងមានទំហំ ៦០០ x ៨០០ ។ ដូច្នេះសរុបមកវិញព័ត៌មានខាងលើ គឺគ្រាន់តែជាព័ត៌មានដែលបានអះអាងដោយគេហទំព័រមួយប៉ុណ្ណោះ យើងមិនដឹងថា វាគឺជាការពិត ឬ យ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំមើលបន្តទៀត ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី