The Rock វ៉ាដាច់តារាណាៗទាំងអស់ក្នុងនាមជាតារាប្រុសរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ ២០១៩ នេះ

80076
  • អតីតតារាកីឡាកាស លោក Dwayne Johnson ដែលគេស្គាល់ថាជា The Rock នោះបានឈរលើតំណែងកំពូលនៃបញ្ជីរបស់ទស្សនាវដ្តី Forbes ដែលរៀបរាប់អំពីតារាប្រុសកំពូលទាំង ១០ រកចំណូលបានច្រើនជាងគេក្នុងលោក គិតចន្លោះពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ ។

    តាមតួលេខរបស់ទស្សនាវដ្តី Forbes បានបង្ហាញថា តារាសម្ដែងវ័យ ៤៧ ឆ្នាំរូបនេះ អាចរកចំណូលបាន ៨៩,៤ លានដុល្លារ ។ The Rock អាចទទួលបានតម្លៃខ្លួនរហូតដល់ ២៣,៥ លានដុល្លារ ពីភាពយន្ត Jumanji វគ្គថ្មីដែលចេញឆាប់ៗនេះ និងបានចំណូលមួយផ្នែកពីភាពយន្ត Jumanji វគ្គចាស់ ដែលរឿងនេះរកបាន ៩៦២,១ លានដុល្លារ ។

    លើសពីនេះទៅទៀត លោក Dwayne Johnson ទទួលបានប្រាក់ចំនួន ៧០ ម៉ឺនដុល្លារក្នុងមួយភាគ ពីការថតភាពយន្តកំប្លែង Ballers របស់ទូរទស្សន៍ HBO រួមទាំងចំណូលខ្ទង់លានដុល្លារដែលបានមកពីការសហការជាមួយម៉ាកសំលៀកបំពាក់ដ៏ល្បី Under Armour ផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី