វិរះបុរស Barca ៖ វាពិតជាអស្ចារ្យណាស់ ប្រសិនបើ Ronaldo និង Neymar ចាប់ដៃគ្នានៅ Juventus

40929
  • វិរះបុរសរបស់ជម្រើសជាតិប្រេស៊ីល និង FC Barcelona លោក Rivaldo បាននិយាយថា ប្រសិនបើ Neymar ផ្លាស់ទៅកាន់ក្លឹប Juventus នាទីផ្សាដោះដូរកីឡាកររដូវក្ដៅនេះពិតមែន នោះគេនឹងក្លាយជាដៃគូរប្រយុទ្ធដ៏ល្អបំផុតជាមួយ Cristiano Ronaldo ដែលធ្វើឱ្យបណ្ដាលក្លឹបនៅតំបន់អឺរ៉ុបគ្រាន់តែលឺក៏ញ៉ាក់សាច់ ។

    ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងមួយនឹងការវិលត្រឡប់ទៅលេងនៅក្នុងក្របខ័ណ្ឌ La Liga សារជាថ្មី ខណះកីឡាកររូបនេះកំពុងធ្វើរឿងគ្រប់យ៉ាងដែលគេអាចធ្វើទៅរួចដើម្បីអាចបានចាកចេញពីក្រុម Paris Saint-Germain ។ ការវិលត្រលប់ទៅ Barcelona វិញ ត្រូវបានគេចាត់ទុកថា ជាជម្រើសមួយដែលអាចទៅរួចបំផុត ខណៈដែលក្លឹបតែតែចាប់អារម្មណ៍ចង់បាននោះគឺ Real Madrid ក៏បានដាក់សំណើរទិញ Neymar ឡើងវិញផងដែរ ជាមួយលក្ខខ័ណ្ឌពិសេសផងដែរ ។

    ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបយក្សអ៊ីតាលី Juventus ក៏ត្រូវបានគេនិយាយថា បានចូលរួមក្នុងការតាមប្រមាញ់កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំរូបនេះផងដែរ ដើម្បីនាំយកមកចាប់ដៃនៅតំបន់ប្រយុទ្ធជាមួយម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាល Cristiano Ronaldo ។

    លោក Rivaldo បានប្រាប់ Betfair ថា៖ ” ក្នុងពេលដូចនេះពិតណាស់ Neymar នឹងក្លាយជាកីឡាករដ៏ឆ្នើមម្នាក់សម្រាប់ក្រុម Barcelona ។ ទោះបីជាមានរឿងរ៉ាវទាំងអស់ដែលបានកើតឡើងបន្ទាប់ពីការចាកចេញរបស់គាត់ និងជាមួយមនុស្សមួយចំនួនប្រឆាំងនឹងការវិលត្រឡប់របស់គាត់ក៏ដោយ ។ ប៉ុន្តែខ្ញុំគិតថាគាត់អាចជាជំនួយដ៏ធំមួយ ហើយជាមួយនឹងបាល់ទាត់ដ៏ល្អរបស់គាត់ គាត់នឹងធ្វើឱ្យមនុស្សគ្រប់គ្នាជឿជាក់ ។ ទោះយ៉ាងណាការផ្ទេរនេះអាចធ្វើទៅបានលុះត្រាតែ Barcelona សម្រេចចិត្តវិនិយោគលើគាត់ ព្រោះគាត់ជាកីឡាករថ្លៃ ។ ហើយឥឡូវនេះវាហាក់ដូចជាក្រុម Juventus កំពុងតែគិតអំពីការចុះហត្ថលេខាជាមួយ Neymar ” ។

    ម្ចាស់ពានរង្វាន់ Ballon D’or ឆ្នាំ ១៩៩៩ រូបនេះបន្តថា៖ ” វាពិតជាអស្ចារ្យណាស់ដែលបានឃើញគាត់លេងជាមួយ Cristiano Ronaldo ។ ខ្ញុំជឿថា វាពិតជាអស្ចារ្យសម្រាប់ CR7 ដែលមាន Neymar នៅក្បែរគាត់ ។ ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងជួយគាត់យ៉ាងច្រើនជាមួយនឹងការបញ្ចូនបាល់ និង គ្រប់បាល់គ្រប់រដូវកាល ។ ខ្ញុំនឹកស្រម៉ៃថា ពួកគេអាចចាប់ដៃគ្នាសម្រាប់ការការប្រកួតដ៏អស្ចារ្យ ហើយ Neymar ក៏អាចជួយផងដែរដោយចែករំលែកការទទួលខុសត្រូវខណៈដែល Juventus ទើបតែមានតារាឆ្នើមម្នាក់ប៉ុណ្ណោះ ។ វានឹងក្លាយជាការផ្លាស់ប្តូរដ៏មានអត្ថប្រយោជន៍សម្រាប់កីឡាករ និងជាធម្មជាតិសម្រាប់ក្លឹប ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី