
គ្រាប់បាល់ចូលទីខ្លួនឯងពី Dan Butler របស់ Newport និង ការស៊ុតរបស់ Erik Lamela បានបញ្ជូន Tottenham Hotspur ទៅកាន់ជុំទី៥ពានរង្វាន់ FA Cup នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ។
ជ័យជម្នះ២ទល់នឹង០ នៅជើងទី២ នេះកើតឡើង បន្ទាប់ពីក្រុមទាំង២ស្មើគ្នា១ទល់នឹង១ នៅជើងទី១ សប្ដាហ៍មុន ដែលពេលនោះ Harry Kane ជាអ្នកស៊ុតតាមស្មើ។
ដូច្នេះ Tottenham ត្រូវប៉ះ Rochdale មកពី League One នៅជុំទី៥ FA Cup ថ្ងៃអាទិត្យ ទី១៨ កុម្ភៈ៕
ដោយ៖ តារា
ប្រភព៖ dailymail