
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតមិត្តភាពកីឡាបាល់ទាត់ រវាងក្រុមកីឡាបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន និងក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ បាននាំយកសម្ភារកីឡារួមមាន ស្បែកជើង និងបាល់ទាត់ ដែលជាអំណោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជូនដល់ក្រុមកីឡាបាល់ទាត់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងបី ។
លទ្ធផលសម្រាប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨៖
ក្រុមកីឡាបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា(១-២) ក្រុមកីឡាបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន
ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង (៣-១) ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ៕
ដោយ៖ តារា