Nokia នឹងប្រកាសចេញកំពូលស្មាតហ្វូនរបស់ខ្លួននៅខែក្រោយនេះ ដោយបំពាក់កាមេរ៉ារាងខុសពីគេ

29718
  • ក្នុងពេលថ្មីៗនេះ ស្មាតហ្វូនម៉ូដែល Nokia 7.2 បានបែកធ្លាយព័ត៌មាន និងរូបរាងជាច្រើន ។ ការបែកធ្លាយចុងក្រោយបង្អស់ គឺកើតចេញពីលោក Joachim Kuss ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Zeiss Group ដែលជាដៃគូរបស់ក្រុមហ៊ុន Nokia ។

    ការរចនាផ្នែកខាងក្រោយនៃ Nokia 7.2 ដែលមានកាមេរ៉ា ៣ គ្រាប់ នៅក្នុងស៊ុមរាងមូលខុសប្លែកពីកាមេរ៉ារបស់ទូរស័ព្ទដទៃទៀត ។ កាមេរ៉ាទាំង ៣ គ្រាប់របស់ Nokia មានទំហំ ៤៨MP ជាកាមេរ៉ាគោល , កាមេរ៉ា Ultra-Wide Angle និង កាមេរ៉ា Depth Sensor សម្រាប់ថតរូប Portrait ។ មិនតែប៉ុណ្ណោះផ្នែកខាងក្រោយរបស់វា ក៏បានបង្កប់សេនស័រស្កេនម្រាមដៃផងដែរ ។ Nokia 7.2 ត្រូវគេរំពឹងថា នឹងប្រកាសនៅខែក្រោយនេះហើយ ជាមួយនឹង Nokia 6.2 ។ Nokia 7.2 ប្រើឈីប Snapdragon 710 និង RAM ទំហំ ៦GB មានអេក្រង់ ៦,២ អ៊ីង កម្រិត FHD+ ព្រមទាំងថាមពលថ្មទំហំ ៣,៥០០mmh ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី