
កីឡាករសក់សំពោង Marouane Fellaini នៅតែចង់បន្តកិច្ចសន្យាថ្មីជាមួយក្លឹបបីសាចក្រហមខណៈពេលដែលគាត់នៅតែមិនបានចុះហត្ថលេខាលើកិច្ចសន្យានៅឡើយបើទោះបីជាលោក Jose Mourinho ចង់រក្សាទុកកីឡាករនេះក៏ដោយ។
Liverpool កំពុងប្រឈមនឹងស្ថានភាពស្រដៀងគ្នានេះដែរ ជាមួយនឹងកីឡាករ Emre Can ដែលទំនងជាចាកចេញនៅរដូវក្តៅនេះខណៈដែលគាត់បដិសេធមិនបន្តកិច្ចសន្យាថ្មីជាមួយក្លឹបនោះឡើយ ។ របាយការណ៍នេះបានបន្ថែមថា ក្លឹបហងក្រហម Liverpool គ្មានហេតុផលផ្សេងណាមួយដែលត្រូវការកីឡាករបែលហ្ស៊ិកវ័យ ៣០ ឆ្នាំនោះទេ។
ចំពោះកីឡាកររូបនេះផ្ទាល់គាត់មានសំណើជាច្រើនពីប្រទេសតួកគី ចិន និង អ៊ីតាលី ហើយប្រភពអ៊ីតាលីជឿថាគាត់ចង់បានការផ្លាស់ទៅកាន់ប្រទេសរបស់ពួកគេ ៕
ដោយ៖ តារា