Taew ត្រូវបានអ្នកគាំទ្រសង្ស័យថា កំពុងមានជម្ងឺទើបបណ្ដាលឱ្យនាងស្គមស្គាំងយ៉ាងខ្លាំងបែបនេះ

89034
  • តារាសម្តែងស្រីថៃមុខស្រទន់ នាង Taew Natapohn ត្រូវបានអ្នកគាំទ្រជាច្រើនមិនពេញចិត្តនូវរូបរាងរបស់នាង ព្រោះនាងហាក់ដូចជាស្រកទម្ងន់ខ្លាំងខុសពីធម្មតា ។ ទៀតសោតហ្វេនៗមានការព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់អ្នកខ្លះគិតថា តើ Taew មានជំងឺមែនទេ ទើបរូបរាងប្រែប្រួលដល់ថ្នាក់នេះ?

    យ៉ាងណាមិញតារាស្រីរូបនេះតែងតែព្យាយាមចេញមកបកស្រាយថា នាងគ្មានជំងឺអ្វីទេ ហើយមូលហេតុដែលនាងស្គមខុសធម្មតា នោះព្រោះតែពេលនេះនាងកំពុងផ្តោតលើការហាត់ប្រាណយ៉ាងខ្លាំង ដើម្បីឱ្យរាងកាយ និង សាច់ដុំបានរឹងមាំតែប៉ុណ្ណោះ ។ ជាក់ស្តែងកាលពីថ្មីៗនេះ Taew បានបង្ហោះរូបចំនួនពីរសន្លឹកនៅក្នុងគណនី IG របស់នាង ។ ដោយរូបទាំងពីរមើលទៅឃើញថា នាងកាន់តែស្គមជាងមុនទៅទៀតគ្មានរាងគ្មានរៅទាល់តែសោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី