
លោក ឈាវ បូរ៉ា ស្តេចអុក ២ សម័យជាប់គ្នា ជម្រុះបានកៅអីមួយទៅបង្ហាញខ្លួននៅព្រឹត្តិការណ៍អង្គរសង្ក្រានជាថ្មី ក្រោយខកខានកាលពីឆ្នាំមុន។
បូរ៉ា ស្ថិតក្នុងបេក្ខជនមកពីខេត្តកំពង់ចាម ជម្រុះជាមួយកីឡាករ ២៤រូប ដែលសុទ្ធជាជើងខ្លាំងមកពីតាមមណ្ឌលនីមួយៗ។ ក្នុងនោះ ការប្រកួតជម្រុះ បូរ៉ា បានជាប់ជុំទី១ ដើម្បីទម្លាក់បេក្ខជន១២រូបចេះ នឹងបន្តរក្សាកៅអីក្នុងប្រកួតខ្វែងទៅពូលផ្សេងទៀត ដើម្បីយកកៅអី៦នាក់ ស្របពេលអ្នកចាញ់ត្រូវប្រជែងគ្នាយក២នាក់មកបង្រ្គប់អ្នកឈ្នះ ទៅអង្គរសង្រ្កានឆ្នាំ២០១៨នេះ ។
សម្រាប់បេក្ខជនទាំង៨រួមមាន លោក ឈាវ បូរ៉ា មកពីខេត្តកំពង់ចាម, ឌីម ឌីណា មកពីខេត្តកំពង់ចាម, កែវ វឌ្ឍនា មកពីរាជធានីភ្នំពេញ, ប៊ុន គាសេង មកពីខេត្តក្រចេះ, ប៊ូ ប៉ុណ្ណម៉ាលីកា មកពីរាជធានីភ្នំពេញ, អេង សេងហៀក មកពីខេត្តសៀមរាប, ស៊ីវ ស៊ីន មកពីខេត្តកំពង់ស្ពឺ និង សុខ លឹមហេង មកពីរាជធានីភ្នំពេញ ៕
ដោយ៖ តារា