ដូចបងប្អូនភ្លោះចឹង!! សាកទាយមើលថា ក្នុងចំណោម ២ នាក់នេះ តើមួយណាជាកញ្ញា អ៊ីវ៉ា?

103793
  • តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាពនៅក្នុងការងារសិល្បៈខ្លាំងឡើងស្របពេលដែលបទចម្រៀងថ្មីៗរបស់នាងចេញមកទទួលបានការគាំទ្រជាខ្លាំងគ្រប់ស្រទាប់វ័យទាំងអស់ ។ យ៉ាងណាមិញមកទល់នឹងពេលនេះវ័យរបស់នាងក៏កាន់តែទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែរូបសម្រស់ក៏កាន់តែស្អាតក្មេងជាងវ័យខ្លាំងឡើងមិនត្រឹមតែប៉ុណ្ណោះបើងាកមកមើលសម្រស់ប្អូនស្រីរបស់នាងវិញ ក៏កាន់តែស្អាតមានមុខមាត់ដូចគ្នាដូចកូនភ្លោះយ៉ាងដូច្នោះ ។

    ខណះកាលពីពេលថ្មីៗនេះម្ចាស់បទ “មុខប៉ោងបាន Cute” រូបនេះមានដំណើរកម្សាន្តរួមគ្នាជាមួយនឹងប្អូនស្រី និង គ្រួសារដែលបានបង្ហាញនូវរូបភាពពោរពេញដោយក្តីស្រលាញ់ចំពោះបងប្អូនធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ។ ក៏ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺនាងក៏បានធ្វើការស្លៀកពាក់ក្នុងឈុតដូចៗគ្នា ដែលមើលទៅកាន់តែដូចកូនភ្លោះផងដែរ ។ ជាមួយគ្នានេះដែរហ្វេនជាច្រើនមើលសឹងតែច្រឡំថា មិនដឹងមួយណាជា អ៊ីវ៉ា ព្រោះសូម្បីតែការស្លៀកពាក់ដូចគ្នា រីឯមុខមាត់ក៏ស្រដៀងគ្នាទៀតផងនោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី