តារាកូរ៉េប៉ុន្មានដួងនេះស្ទើរតែស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ព្រោះតែធ្លាប់កើតជម្ងឺធ្ងន់ធ្ងរ

426852
  • តារាកូរ៉េខាងត្បូងជាច្រើនមិនថា សិល្បៈចម្រៀង ឬ សម្តែងសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងនៅក្នុង និង ក្រៅប្រទេស តែរឿងមួយចំនួននៅពីក្រោយភាពល្បីល្បាញរបស់ពួកគេមិនសូវត្រូវបានគេដឹងនោះទេ ជាក់ស្តែងរឿងដែលពាក់ព័ន្ធនឹងសុខភាពរបស់ពួកគេជាដើម ។ ខណះតារាប៉ុន្មានដួងនេះធ្លាប់មានជំងឺធ្ងន់ធ្ងរដែលស្ទើរតែបាត់បង់ជីវិតទៅហើយ ៖

    ៩/ នាង Jessica Jung

    នាង Jessica Jung មានអាការចម្លែកដែលរាងកាយខ្វះគ្រាប់ឈាមក្រហម ដែលធ្វើឱ្យពេលខ្លះរាងកាយមិនអាចផ្តល់អុកហ្សីសែនគ្រប់គ្រាន់សម្រាប់នាង ។

    ៨/ នាង Krystal

    តារាស្រីរូបនេះមានជំងឺម្យ៉ាងដែលធ្វើឱ្យនាងខ្សោយ ហើយបើច្រឡំធ្វើការជ្រុលនាងអាចនឹងសន្លប់ភា្លមៗផងដែរ ។

    ៧/ លោក Lee Joon

    តារាប្រុសរូបនេះមានជំងឺជំងឺបាយប៉ូឡា ដែលវាជាផ្នែកនៃជំងឺបាក់ទឹកចិត្ត ឬ Depression ។

    ៦/ លោក Yoochun

    តារាប្រុសកំពុងជាប់រឿងអាស្រូវរូបនេះ មានជំងឺហឺតតាំងពីក្មេង ។

    ៥/ លោក Yoseob

    លោកមានធ្លាប់មានជំងឺរលាកបំពង់កធ្ងន់ធ្ងរ តែក្រោយទទួលការព្យាបាលទាន់ពេលជំងឺនោះក៏ត្រូវជាស្ថាពរ ។

    ៤/ លោក Lay

    Lay មានជំងឺម្យ៉ាងដែលធ្វើឱ្យឈាមពិបាកភ្ជាប់គ្នា ។ ប្រសិនបើ Lay រងរបួសហូរឈាមណាមួយ ឈាមនឹងចេញច្រើនពិបាកបញ្ឈប់រហូតអាចខ្សោះពីខ្លួន ។

    ៣/ លោក Zico

    លោក Zico ធ្លាប់មានជំងឺបេះដូងធ្ងន់ធ្ងរ និងទទួលការវះកាត់ជាច្រើនលើកផងដែរ ។

    ២/ នាង Hyolyn

    ស្រីស្អាតរូបនេះមានជំងឺថប់ដង្ហើម ដែលវាបង្កមកពីភាពខ្សោយនៃសួតរបស់នាង ។

    ១/ នាង Solji

    Solji មានជំងឺម្យ៉ាងដែលស្គាល់ថា hyperthyroidism ដែលជំងឺនេះប៉ះពាល់លើទម្ងន់ចលនាបេះដូង សីតុណ្ហភាពរាង និងមុខងារមួយចំនួនទៀតរបស់រាងកាយ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី