
គុនល្បុកត្តោរបស់កម្ពុជា កំពុងត្រូវបានពិនិត្យជាលើកទី២នៅអង្គការយូណេស្កូ ដើម្បីត្រៀមប្រកាសដាក់បញ្ចូលជាផ្ហូវការក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយសម្រាប់មនុស្សជាតិ នៅខែវិច្ឋិកាឆ្នាំ២០១៩។
កន្លងមកកម្ពុជា ធ្លាប់ដាក់ទៅម្តងហើយ ប៉ុន្តែឯកសារមិនគ្រប់។ ទើបតែឆ្នាំ២០១៨នេះ ដែលសំណើរទី២ ត្រូវបានពិនិត្យម្តងទៀត។
នៅខែមិថុនាខាងមុខ យូណេស្កូនឹងឆ្លើយតបមកវិញបើមានការខ្វះខាត ប៉ុន្តែបើគ្រប់គ្រាន់ហើយ គេនឹងបញ្ជូនឯកសារនេះទៅគណៈកម្មការជំនាញដើម្បីវាយតម្លៃនៅខែមីនា ឆ្នាំ២០១៩ ។ ប្រសិនបើភស្តុតាង និងឯកសារគ្រប់គ្រាន់ នៅខែវិច្ឆិកាឆ្នាំ២០១៩ យូណេស្កូ នឹងប្រកាសដាក់បញ្ចូលជាសម្បត្តិបិតិកភ័ណ្ឌវប្បធម៌អរូបិយសម្រាប់មនុស្សជាតិតែម្តង ៕
ដោយ៖ តារា