Kane ថានឹងដណ្ដើមយកស្បែកជើងមាសពី Salah ឱ្យបាន

9738
  • Harry Kane បាន​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​ក្នុង​ក្រប​ខណ្ឌ Premier League រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ គាត់​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ២៤ គ្រាប់​នៅក្នុង​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស​ហើយ​។ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Salah រក​បាន ២៩ គ្រាប់​រួច​ទៅ​ហើយ​នៅ​ពេលនេះ ដែល​ធ្វើឲ្យ​ឱកាស​របស់ Kane ក្នុងការ​ក្លាយ​ជាកីឡាករ​ដំបូង​ដែល​ទទួល​បានស្បែក​ជើង​មាស ៣ ឆ្នាំ​ជាប់​គ្នា​ចាប់​តាំង​ពី Thierry Henry ធ្វើ​បាន​នៅ​ឆ្នាំ ២០០៦ នោះ​កាន់​តែ​តិចទៅៗ​។

    Image result for Harry Kane

    Kane បាន​និយាយ​ថា៖ “ខ្ញុំ​នៅតែ​ជឿថា​ខ្ញុំ​អាច​ធ្វើ​បាន។ ទោះបី​ជា​មាន​រឿង​អ្វីកើត​ឡើង​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មាន​ការប្រកួត​ច្រើន​ទៀត​ដែល​ត្រូវ​ចូល​រួមដែរ​។ ខ្ញុំ​ត្រូវតែ​ផ្តោត​លើ​ការប្រកួត​របស់​ខ្ញុំ​។ ខ្ញុំ​មិនអាច​គ្រប់គ្រង​លើ​អ្វី​ដែល​គាត់​ធ្វើបាន​នោះ​ទេ​ ។ ពិត​ណាស់​ថា វាពិត​ជា​អស្ចារ្យ​ណាស់​ក្នុងការ​ឈ្នះ​ស្បែក​ជើង​មាស​ម្តង​ទៀត​ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ​ម្នាក់ ហើយ​ខ្ញុំ​នឹង​បន្ត​ប្រឹងប្រែង​ថែម​ទៀត​ចាប់​ពីពេល​នេះ​រហូត​ដល់​ចប់​រដូវ​កាលនេះ​”។

    Image result for Harry Kane

    Kane មុខ​ជា​មាន​ភាព​ធូរស្រាល​បន្តិច​ចំពោះ​រឿង​នេះ ប្រសិន​បើ​គ្រាប់​បាល់​ដែល Tottenham ទទួល​បាន​ជ័យ​ជម្នះ​នៅ​ថ្ងៃ​សៅរ៍​លើ Stoke នោះ​ត្រូវបាន​គេ​ផ្តល់​ដល់​រូប​គាត់។ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ គ្រាប់​បាល់​នោះ​ត្រូវបាន​គេ​ផ្តល់​ទៅ​ឲ្យ Christian Eriksen វិញ ប៉ុន្តែ Kane បាន​និយាយ​ថា ការ​ទាត់បាល់​ពិន័យ​ពី​ចម្ងាយ​របស់​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ដាណឺម៉ាក​រូបនោះ​បាន​ប៉ះ​នឹង​ស្មា​រតីរបស់​គាត់ មុនពេល​ខ្ទាត់​ចូល​សំណាញ់​ទី​។

    Related image

    Kane បាន​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​សូម​ស្បថ​ដោយ​យក​ជីវិត​កូនស្រី​របស់​ខ្ញុំ​មក​ធានា​ថា ខ្ញុំ​ពិតជា​បាន​ប៉ះបាល់​នោះ​មែន ប៉ុន្តែ​ពេលនេះ​ខ្ញុំ​មិន​អាច​កែប្រែ​អ្វី​បាន​ឡើយ​។ ប្រសិន​បើ​ពួក​គេ ( Premier League ) ចង់​កែប្រែ​វា នោះ​ពួកគេ​នឹង​កែប្រែ​វា​ហើយ​។ ហើយ​ប្រសិន​បើ​ពួកគេ​ចង់ស្តាប់​ការ​បកស្រាយ​របស់​ខ្ញុំ នោះ​ពួកគេ​នឹង​បាន​យល់​។ វា​នៅតែ​ដដែល​ទេ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​យើង​បាន​យក​ឈ្នះ​លើ​ការប្រកួតនេះ​”៕

    ដោយ៖ តារា

    ប្រភព :
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី