Huawei Mate 30 នឹងបំពាក់ខួរក្បាលដ៏ឆ្លាតវ៉ៃបំផុតដែលជាកំពូលឈីបស៊េរីចុងក្រោយបង្អស់

96912
  • ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សចិន Huawei នឹងប្រកាសបង្ហាញនូវកំពូលឈីបស៊េរីចុងក្រោយបង្អស់ គឺ Kirin 990 នៅក្នុងព្រឹត្តិការណ៍ IFA 2019 នាថ្ងៃទី ៦ ខែកញ្ញា ខាងមុខនេះ នៅក្នុងប្រទេសអាល្លឺម៉ង់ ។

    គួររំលឹកឱ្យដឹងផងដែរថា កាលពីប្រកាសចេញឈីប Kirin 970 និង Kirin 980 ក៏ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ IFA នេះផងដែរ ។ Kirin 990 ត្រូវបានគេរំពឹងថា នឹងបំពាក់នៅលើកំពូលស្មាតហ្វូនស៊េរីចុងក្រោយរបស់ Hauwei គឺ Mate 30 ដែលគ្រោងនឹងប្រកាសចេញនៅខែតុលា ខាងមុខនេះ ។

    សូមបញ្ជាក់ផងដែរថា ឈីបថ្មីដែលទ្រទ្រង់សេវា 5G នេះ មានកម្លាំងខ្លាំងស្រដៀងទៅនឹងឈីប Exynos 9825 ដែលបំពាក់លើ Samsung Note 10/Note 10+ ដែរ ។ ក្រៅពីគំាទ្រដល់ការថតវីដេអូកម្រិត 4K ឈីប Kirin 990 ក៏នឹងប្រើប្រាស់ CPU ប្រភេទ ARM Cortex-A77 និង GPU ប្រភេទ Mali-G77 ផងដែរ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី