ព្រោះតែរឿងទាំងនេះ ទើបធ្វើឱ្យនាង Patricia ត្រូវបានប្រុសៗតាមប្រម៉ាញ់បេះដូងមិនដាច់សោះ

203844
  • ថ្មីៗនេះតារាសម្តែងស្រី នាង Patricia Good ទើបតែចែកផ្លូវជាមួយនឹងគូរស្នេហ៍ ដែលកំពុងតែធ្វើឱ្យមហាជនងាកមកចាប់អារម្មណ៍លើជីវិតស្នេហារបស់ពួកគេខ្លាំង ខណៈលេចលឺថាមានជនទី៣ ជាមហាសេដ្ឋីចូលមកពាក់ព័ន្ធផងដែរ ។

    យ៉ាងណាមិញទាំងសងខាងមិនបានទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមកនោះទេ គ្រាន់តែអះអាងថា ស្នេហារបស់ពួកគេលែងដើរទៅមុខហើយ ។ រីឯនាងបញ្ជាក់ថា មិនមានអ្នកចូលជ្រៀតស្នេហារបស់ពួកគេ ឬជាជនទី ៣ នោះទេ ។ ក្នុងនោះដែរ បើបកក្រោយមកនិយាយរឿងស្នេហារបស់នាងបន្តិច ហេតុអ្វីបានជាមនុស្សល្អៗអ្នកមានមកស្រលាញ់នាង? តើនាង Patricia មានចំណុចអ្វីខ្លះក្នុងការទាក់ទាញបេះដួងមនុស្សប្រុស ។

    ចំពោះនាងអាចនិយាយបានថា ជាតារាម្នាក់ដែលមានរូបសម្រស់ស្អាតមុខមាត់មិនកែសម្ផស្សស្អាតពីធម្មជាតិជាមួយនឹងស្នាមខួចរបស់នាង ។ មិនតែប៉ុណ្ណោះរូបនាងក៏បានសិក្សាខ្ពង់ខ្ពស់បញ្ចប់ពីមហាវិទ្យាល័យល្បីល្បាញនៅក្នុងស្រុកថៃដែរ ។ អ្វីដែលសំខាន់ទៀតនោះ គឺចរិតរបស់នាងស្លូតបូតមិនឆ្មើងឆ្មៃគួរឱ្យស្រលាញ់ចេះគោរពចាស់ទុំ ទើបធ្វើឱ្យមនសុ្សជុំវិញស្រលាញ់នាងបែបនេះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី