ប្រធាន Laliga ៖ Messi ជាបេតិកភ័ណ្ឌរបស់ Laliga ប៉ុន្តែ Neymar និង Ronaldo គឺមិនសំខាន់ឡើយ

27943
  • ប្រធានក្របខ័ណ្ឌ La Liga លោក Javier Tebas បានមានប្រសាសន៍ថា ទាំង Neymar និង Cristiano Ronaldo មិនសំខាន់ចំពោះលីកអេស្ប៉ាញដូចជាកីឡាករ Lionel Messi នោះទេ បើទោះបីជាលោកចង់ឃើញតារាឆ្នើមរបស់ Paris Saint-Germain រូបនេះវិលត្រឡប់មកអេស្ប៉ាញវិញក៏ដោយ ។

    Neymar ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញនៅរដូវក្តៅនេះ ខណះការប្រកួតទាំងបីលើកដំបូងរបស់ Paris Saint-Germain នៃយុទ្ធនាការបើកឆាកក្របខ័ណ្ឌ Ligue 1 គឺគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើមរូបនេះនោះឡើយ ។ ការវិលត្រឡប់ទៅកាន់ទីក្រុងបាសេឡូណាវិញត្រូវបានគេមើលឃើញថា អាចធ្វើទៅបានជាពិសេសក្នុងកិច្ចព្រមព្រៀង ៣ រូប បូក ១០០ លានអឺរ៉ូ ប្ដូរយកមួយ ខណៈដែលក្រុម Real Madrid ក៏មានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះផងដែរ ។

    ខណះលោក Tebas ដែលជាប្រធានក្របខ័ណ្ឌ La Liga បានសារភាពថា លោកចង់ឱ្យ Neymar ត្រលប់មកប្រទេសអេស្ប៉ាញវិញ ប៉ុន្តែវត្តមានរបស់កីឡាករប្រេស៊ីលរូបនេះនឹងមិនសំខាន់ដូចអតីតមិត្តរួមក្រុម Messi ឡើយ នេះនៅពេលនិយាយដល់ការបង្កើនប្រជាប្រិយភាពរបស់លីកនៅក្រៅប្រទេស ។

    ប្រធានក្របខ័ណ្ឌ La Liga រូបនេះបានប្រាប់ការសែត Marca ថា៖ “ពិតណាស់ខ្ញុំចង់ Neymar ត្រលប់មកវិញ ។ ជាមួយនឹងគុណសម្បត្តិរបស់គាត់ គាត់គឺជាកីឡាករកំពូលទាំង ៣ នៅលើពិភពលោក ។ វានឹងមានសារៈសំខាន់ណាស់សម្រាប់ La Liga ប្រសិនបើគាត់បានមកម្តងទៀត ។ ទោះបីជាវាមិនត្រូវបានកំណត់សម្រាប់លីកអេស្បាញក៏ដោយ ” ។

    លោក Tebas បន្តថា៖ ” អ្វីដែលបានកំណត់គឺយើងលេង ១០ ខែក្នុងមួយឆ្នាំ ដោយមានក្លឹបចំនួន ២០ លេងជាមួយគ្នា ហើយបង្កើតនូវចំណង់ចំណូលចិត្ត និងសេចក្តីរីករាយជារៀងរាល់ចុងសប្តាហ៍សម្រាប់អ្នកគាំទ្រនៅអេស្បាញ និងនៅទូទាំងពិភពលោក។  កីឡាករដូចជា Neymar ផ្តល់ឱ្យអ្នកនូវអ្វីដែលតាមបណ្ដាប្រទេសតែងតែយកចិត្តទុកដាក់ចំពោះគាត់ ប៉ុន្តែគាត់មិនមែនជាធាតុសំខាន់ទេ សូម្បីតែ Cristiano Ronaldo ក៏មិនមែនដែរ ។ ប៉ុន្តែ Lionel Messi បានជាធាតុសំខាន់មួយ ព្រោះគាត់ជាបេតិកភ័ណ្ឌរបស់ La Liga ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី