
វិបសាយ Telefoot បានអះអាងថាក្លឹបអ្នកមានបុណ្យ Barcelona មិនមានទំនុកចិត្តក្នុងការរក្សាកីឡាករ Samuel Umtiti នោះទេទោះបីជាខ្សែការពារបារាំងរូបនេះបានសន្យាថានឹងមានក្តីស្រឡាញ់ចំពោះក្លឹបក៏ដោយ ។
កីឡាករវ័យក្មេង Dayot Upamecano របស់ក្លឹប Rick Leipzig ត្រូវបានមានពាក្យចចាមអារាមថានឹងក្លាយជាគោលដៅទី ១ សម្រាប់ក្រុម Catalans បើក្លឹបយក្សរបស់អេស្ប៉ាញមួយនេះត្រូវការខ្សែការពារកណ្តាលមួយផ្សេងទៀត។ ក្លិបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ ១០០ លានអឺរ៉ូ។ កីឡាករវ័យក្មេងរបស់ប្រទេសបារាំងរូបនេះគឺជារបងការពារដ៏សំខាន់សម្រាប់ក្លឹបរបស់គាត់នៅក្របខ័ណ្ឌ Bundesliga រដូវកាលនេះ។ គាត់បានលេង ៣៥ ប្រកួតសម្រាប់ក្រុមរបស់គាត់រួចហើយនៅគ្រប់ការប្រកួតទាំងអស់។
Upamecano បានសារភាពកាលពីថ្ងៃអាទិត្យថាគាត់មានក្ដីសុបិនចង់លេងឲក្រុម Barcelona, Real Madrid និង Manchester United នាពេលអណាគត ៕
ដោយ៖ តារា