ញ៉ាក់សាច់!! ជឿអត់ថា Redmi Note 8 Pro របស់ Xiaomi ប្រើជាប់គ្នា ២ ថ្ងៃហើយ នៅសល់ថ្ម ៤០% ទៀត

28867
  • នាពេលថ្មីៗនេះលោក Lin Bin ដែលជាប្រធានក្រុមហ៊ុន Xiaomi បានបង្ហោះរូបភាពមួយសន្លឹកទៅលើបណ្ដាញសង្គមចិន Weibo ដោយដាក់បង្ហាញអំពីសមត្ថភាពដ៏ខ្លាំងនៃថាមពលថ្មរបស់ Redmi Note 8 Pro និងព្រមទាំងអះអាងថា ក្រោយពីគាត់ប្រើប្រាស់អស់រយៈពេលជាង ២ ថ្ងៃជាងមកហើយ ប៉ុន្ដែវានៅតែសល់ថ្មរហូតដល់ ៤០ ភាគរយទៀត ។

    សម្រាប់ទំហំថាមពលថ្ម ៤,៥០០mAh បំពាក់នៅលើស្មាតហ្វូន Redmi Note 8 Pro ដែលអាចបន្ដប្រើប្រាស់បានភាគរយចំនួន ៤០% បន្ថែមទៀត បន្ទាប់ពីប្រើពីរថ្ងៃមកហើយ គឺពិតជាគួរឱ្យសរសើរពិតមែន ។ ទោះបីជាយ៉ាងណាក៏ដោយនេះគឺគ្រាន់តែជាការអះអាងមួយប៉ុណ្ណោះ ហើយនៅពេលដែលធ្លាក់មកដល់ក្នុងដៃអ្នកប្រើប្រាស់រួចហើយ ទើបយើងអាចដឹងបានថា ស្មាតហ្វូនម៉ូដែលមួយនេះ ពិតជាសមត្ថភាពខ្លាំងដែរ ឬ ក៏អត់នោះទេ ។

    សូមបញ្ជាក់ផងដែរ Redmi Note 8 Pro នឹងត្រូវបានបំពាក់ដោយសេនស័រកាមេរ៉ាសរុប ៤ គ្រាប់ ហើយក៏មានកាមេរ៉ាដើមទំហំ ៦៤MP ផលិតដោយក្រុមហ៊ុន Samsung ថែមទៀតផង ។ ចំពោះកម្លាំងម៉ាស៊ីនវិញ នោះវានឹងដើរដោយបន្ទះឈីប MediaTek Helio G90T ទំហំ ១២nm និង មានល្បឿនរត់ ២GHz ដែលផ្ដោតសំខាន់បំផុតជំនួយលើការលេងហ្គេម ។ ព្រឹត្តិការណ៍ប្រកាសចេញ Redmi Note 8 និង Redmi Note 8 Pro ក្នុងប្រទេសចិន នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩ ឆាប់ៗខាងមុខនេះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី